អាជ្ញាធរជាតិអប្សរា រៀបចំដាំកូនឈើបំពេញតំបន់ដែលធ្លាប់កាប់ទន្រ្ទានខុសច្បាប់

  • 2020-07-24 06:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នគរបាលការពារបេតិកភណ្ឌ និងមន្រ្តីឧទ្យាននុរក្សតំបន់ការពារទេសភាពអង្គរ បានចូលរួមដាំកូនឈើឡើងវិញនៅតំបន់ដែលរងការកាប់ទន្រ្ទានខុសច្បាប់ ដែលស្ថិតនៅខាងលិចប្រាសាទមេបុណ្យ ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប។ ដើមឈើដែលដាំនៅពេលនោះរួមមាន ដើមធ្នង់ ៥០ដើម ដើមគ្រញូង៥០ដើម និងដើមបេងចំនួន៤០ដើម។ ការដាំកូនឈើនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២០។

គួរបញ្ជាក់ថា កន្លងមកព្រៃឈើក្នុងឧទ្យានអង្គររងការកាប់ទន្រ្ទានខុសច្បាស់ពីប្រជាពលរដ្ឋមួយចំនួនសម្រាប់ការពង្រីកផ្ទៃដីចម្ការ និងមួយចំនួនពីអ្នកចំណូលថ្មី។ យ៉ាងណា អាជ្ញាធរជាតិអប្សរាដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានខិតខំយ៉ាងស្វិតស្វាញ ក្នុងន័យទប់ស្កាត់មិនឱ្យបទល្មើសទាំងនេះរីករាលដាលកាន់តែខ្លាំង។ ជាមួយគ្នានេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះដាំកូនឈើឡើងវិញ ក្នុងន័យបំពេញចន្លោះដែលបានបាត់បង់ ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញក្នុងព្រៃនៃឧទ្យានអង្គរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;