ចិន​សងសឹកវិញហើយ ក្រោយអាមេរិកប្រកាស​បិទស្ថានកុងស៊ុលរបស់​ខ្លួន

  • 2020-07-24 06:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការបរទេសចិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២០នេះ បានបញ្ជា​ឱ្យ​បិទ​ស្ថានកុងស៊ុលអាមេរិក ប្រចាំក្រុងជាំងទូ ខេត្តស៊ីឈួន។

ស្ថានកុងស៊ុលអាមេរិក នៅក្រុងជាំងទូ
ក្រុងប៉េកាំងបានហៅ​វិធានការ​នេះថា ជាការឆ្លើយតប​ស្របច្បាប់ និងចាំបាច់ ចំពោះ​អាមេរិក ដែល​បាន​ប្រកាស​បិទ​ស្ថានកុងស៊ុលខ្លួន​នៅក្នុងក្រុងហ៊ូសតុន កាលពីថ្ងៃអង្គារកន្លងទៅ។ សកម្មភាពរបស់ចិននេះ គឺស្របទៅនឹង​ច្បាប់អន្តរជាតិ និង​ទំនាក់ទំនងអន្តរជាតិ ព្រមទាំងការអនុវត្តបែបការទូតផងដែរ។

ក្រសួងការបរទេសចិន បន្ថែម​ថា ស្ថានភាព​បច្ចុប្បន្នរវាង​ចិន និងអាមេរិក គឺ​ជាអ្វី​ដែលចិនមិនចង់ឃើញ​ឡើយ ហើយ​នេះ​គឺ​ជាការទទួលខុសត្រូវរបស់​អាមេរិក។ ចិន​បាន​ជំរុញ​ឱ្យ​អាមេរិក ដកការសម្រេចចិត្តវិញ ចំពោះ​ការបិទស្ថានកុងស៊ុលខ្លួន។

គួរដឹងថា អាមេរិកបានបិទស្ថានកុងស៊ុល​ចិននៅក្រុងហ៊ូសតុន ដោយ​លើកឡើងថា ជាការការពារ​កម្មសិទ្ធិបញ្ញា និង​ព័ត៌មានឯកជនរបស់​ជនជាតិអាមេរិក និងថាក្នុងនាមជាទូតតំណាងឱ្យប្រទេសមួយ ត្រូវគោរពច្បាប់របស់​ប្រទេសម្ចាស់ផ្ទះ ពោលគឺមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងឡើយ៕

ប្រភព៖ theguardian

អត្ថបទថ្មី
;