ថៃ៖ សព​ឃាតក ​ដែល​ស៊ី​គ្រឿងក្នុង​ក្មេង​៧នាក់ ត្រូវ​បូជា​ហើយ ក្រោយ​ទុកក្នុង​កែវ​កញ្ចក់ ៦០ឆ្នាំ

  • 2020-07-25 02:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទីបំផុតសាកសពឃាតករឈ្មោះ Si Quey ដែល​រក្សាទុកក្នុងកែវកញ្ចក់​ ៦០ឆ្នាំ នៅសារមន្ទីរក្រុងបាងកក ប្រទេសថៃ ត្រូវបានបូជាហើយ។ ការបូជានេះធ្វើឡើង​នៅ​វត្ត Bang Praek Tai ជិតពន្ធនាគារ Bang Kwang ក្នុងសង្កាត់ Muang ក្រុងបាងកក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២០។

ការ​សម្រេច​នេះ ក៏ធ្វើឡើង​ក្រោយពេលដែល​មានមនុស្សប្រមាណជាង ១ម៉ឺននាក់​ចុះហត្ថលេខាលើញត្តិមួយ ទាមទារឱ្យមាន​ការបូជាសពរបស់គាត់​សមរម្យផងដែរ។

សូម​ជម្រាប​ថា Si Quey គឺជនអន្តោប្រវេសន៍មកពីប្រទេសចិន ត្រូវបាន​តុលាការថៃ កាត់​ទោសប្រហារ​ជីវិត​ដោយបាញ់សម្លាប់ចោល កាលពីឆ្នាំ១៩៥៩ ក្នុងអាយុ៣២ឆ្នាំ ដោយចោទប្រកាន់ពីបទមនុស្សឃាតលើក្មេង​ប្រុស​ចំនួន៧នាក់ និងចោទថាគាត់​បាន​ខ្វេះគ្រឿងក្នុង (បេះដូង ថ្លើម) ក្មេងទាំងនោះមកស្ងោរ​ស៊ី។

យ៉ាងណាមិញ គាត់​បានសារភាព​ថាពិតជាបានសម្លាប់ក្មេងៗទាំងនោះមែន ក្រោយត្រូវចាប់ខ្លួនក្នុងឆ្នាំ​១៩៥៨ ប៉ុន្តែបដិសេធថា មិនបានស៊ីគ្រឿងក្នុងពួកគេ​ដូចការចោទប្រកាន់ឡើយ។

សាកសពរបស់អ្នកទោសរូបនេះ មិនត្រូវបានយកទៅបូជាភ្លាមៗនៅពេលនោះទេ ដោយ​រក្សាទុកនៅ​ក្នុងកែវកញ្ចក់​នៅមន្ទីរពេទ្យ​ Siriraj នៃសារមន្ទីរក្រុងបាងកក ដើម្បី​ទុកសាកសព​សម្រាប់បង្រៀនដល់និស្សិតវេជ្ជសាស្រ្ត និង​សម្រាប់ភ្ញៀវចូល​ទស្សនា៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;