ថ្ងៃប្រកាសចេញ iPhone 12 ត្រូវគេបង្ហើបឲ្យដឹងហើយ

  • 2020-07-27 01:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្អែក​តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ដែល​ធ្លាប់​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ Apple បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Apple គ្រោង​នឹង​បង្ហាញ​ចេញ​ត្រកូល iPhone 12 នា​ថ្ងៃ​ទី ៨ ខែ​កញ្ញា​ខាង​មុខ​នេះ រួម​ជា​មួយ​នឹង Apple Watch Series 6។

ត្បិត​ថា​ដំណឹង​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ ប៉ុន្តែ​ទំនង​ជា​អាច​ជឿជាក់​បាន​ប្រសិន​បើ​ក្រឡេក​មើល​កាល​បរិច្ឆេទ​ប្រកាស​ចេញ iPhone ពី​មុនៗ​មក។ ឆ្នាំ​មុន iPhone 11 បាន​ប្រកាស​ចេញ​នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា ត្រូវ​នឹង​អង្គារ ហើយ​ថ្ងៃ​ទី៨ ខែ​កញ្ញា​ ឆ្នាំ​នេះ​​ក៏​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ដូច​គ្នា។

ប្រភព​ខាង​លើ​បាន​បន្ថែម​​ដែរ​ថា​ ​នា​ថ្ងៃ​ទី ២៧ ខែ​តុលា​ នឹង​ឃើញ​មាន​វត្តមាន​ iPad Pro ថ្មី, វ៉ែនតា​វៃ​ឆ្លាត Apple Glass និង​ MacBook ដែល​ប្រើ​ប្រាស់​ឈីប​ផលិត​ដោយ​ Apple ជា​លើក​ដំបូង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;