គ្រាន់តែ​រកឃើញ​អ្នកឆ្លង​កូវីដថ្មី ៣នាក់ភ្លាម វៀតណាម​ជម្លៀស​មនុស្សដល់ ៨ម៉ឺន​នាក់

  • 2020-07-27 06:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម កំពុងជម្លៀស​មនុស្សប្រមាណ ៨ម៉ឺននាក់​ចេញពីក្រុងដាណាង ដែលភាគច្រើន​ជាភ្ញៀវទេសចរក្នុងស្រុក បន្ទាប់ពីមនុស្ស៣នាក់​ត្រូវបាន​រកឃើញ​ថាមានផ្ទុកកូវីដ១៩។

សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា ការជម្លៀសនេះ នឹងធ្វើឡើង​រយៈពេលយ៉ាងហោចណាស់ ៤ថ្ងៃ​ ដោយបញ្ជូនចេញតាម​ជើងហោះហើរចំនួន១០០ ចេញពីក្រុងដាណាង ទៅ​ក្រុងចំនួន១១ផ្សេងទៀត​ក្នុងប្រទេសវៀតណាម។ អ្នកដែលត្រូវជម្លៀសចេញ តម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន ១៤ថ្ងៃ។

ជាមួយគ្នានេះ វៀតណាម​ក៏បាន​ដាក់ចេញវិធានការចត្តាឡីស័កយ៉ាងតឹងរឹង និង​អនុវត្តនូវការធ្វើតេស្តរកកូវីដ១៩ ជាទ្រង់ទ្រាយធំផងដែរ។

សូមជម្រាប​ថា កាលពីថ្ងៃអាទិត្យម្សិលមិញ វៀតណាមរកឃើញ​ករណីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ នៅក្រុងដាណាង និង​ក្រុង Quang Ngai។ នេះជាលើកដំបូងហើយក្នុងរយៈពេល ៩៩ថ្ងៃ ដែល​វៀតណាម​បានជួបករណីឆ្លងក្នុងស្រុក។ អាជ្ញាធរកំពុងតែស្វែងរកប្រភពនៃការចម្លងវីរុសនេះ៕

ប្រភព៖ Vietnam Express

អត្ថបទថ្មី
;