យន្តហោះសង្គ្រាមអាមេរិក ហោះទៅកៀក​​ប្រទេស​ចិនបំផុត ខណៈ​មានភាព​តានតឹងការទូត

  • 2020-07-28 01:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​អាមេរិកចំនួន ២គ្រឿង រួមមាន​យន្តហោះ​ប្រឆាំងនាវាមុជទឹក P-8A និង​យន្តហោះឈ្លបការណ៍ EP-3E បាន​ចូលក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយហោះកៀក​ឆ្នេរ​សមុទ្រនៃខេត្ត​ហ្ស៊ឺជាំង និង​ហ្វូជៀន នៃ​ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២០ ខណៈ​ប្រទេស​ទាំងពីរមានការបិទ​ស្ថានកុងស៊ុលគ្នាទៅវិញទៅមក។

យន្តហោះ P-8A (រូបតំណាង)
យោងតាម​ការបង្ហោះរបស់​ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Peking លើបណ្តាញទ្វីតធើថា យន្តហោះ​ P-8A បាន​បន្តហោះទៅកៀក​នឹងក្រុងសៀងហៃ ដោយនៅចម្ងាយត្រឹមតែ ៧៦,៥គីឡូម៉ែត្រប៉ុណ្ណោះ ពោលគឺ​ជាចម្ងាយដ៏កៀកបំផុត បើប្រៀបធៀបនឹង​យន្តហោះអាមេរិកផ្សេងទៀត ដែលហោះទៅជិតដែនដីចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លើសពីនេះ ការ​បញ្ជូនយន្តហោះ​យោធាអាមេរិក ទៅជិត​ប្រទេសចិនខាងលើនេះ គឺ​ជាថ្ងៃទី១២​ជាប់ៗគ្នាហើយ៕

ប្រភព៖ news18

អត្ថបទថ្មី
;