មុនធ្វើផ្លូវទៅភ្នំខ្នងផ្សារ អភិបាល​ខេត្តកំពង់ស្ពឺ ជិះម៉ូតូមើល​ស្ថានភាពផ្លូវជាមុនសិន

  • 2020-07-28 08:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវចូលទៅជើងភ្នំខ្នងផ្សារ ដោយប្រើប្រាស់ម៉ូតូជាមធ្យោបាយក្នុងការធ្វើដំណើរ ដើម្បីមានភាពងាយស្រួលក្នុងការសិក្សាឲ្យបានច្បាស់លាស់អំពីភូមិសាស្រ្ត មុននឹងការកសាងផ្លូវមួយខ្សែនេះដើម្បីឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំខ្នងផ្សារ។

ក្នុងឱកាសដែល​លោក​បាន​អញ្ជើញតាមផ្លូវនោះក៏បានជួបបងប្អូន ជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើន មានខ្លះមកពីខេត្តបាត់ដំបង ព្រៃវែង​ អ្នកភ្នំពេញ និងអ្នកខេត្តកំពង់ស្ពឺ យើងផងដែរ ដើម្បីមើលទេសភាព ដែលអាចហៅបានថា ឋានសួគ៌ក្រោមមេឃ។

ក្នុងដំណើរពិនិត្យស្ថានភាព​ដើម្បីសាងសង់ផ្លូវនេះផងដែរ លោក​អភិបាលខេត្ត នឹងឱ្យជាងសាងសង់បង្គន់អនាម័យមួតចំនួន​ នៅកន្លែងកម្សាន្តលើភ្នំខ្នងផ្សារផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

អត្ថបទថ្មី
;