Son ញាក់ខ្សែកាពារដាច់១តារាង ជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល [វីដេអូ]
- 2020-07-29 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ញាក់ខ្សែកាពារដាច់១តារាង ជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល [វីដេអូ]
ចន្លោះមិនឃើញ
ថ្មីៗនេះ ពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ២០១៩-២០២០ នៅ Premier League បានទៅលើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min ដែលលេងឲ្យក្លឹប Tottenham Hotspur ។
គ្រាប់បាល់នោះត្រូវបានគេដឹងថា Son អូសបាល់ ៧៣ មែត្រចំណាយពេលតែ ១២ វិនាទីប៉ុណ្ណោះ ខណៈដែលរូបគេបានរួមចំណែកជួយក្រុម Spurs លេងឈ្នះ Burnley ដោយលទ្ធផល ៥-០ ។
ក្នុងជំនួបនាសប្ដាហ៍ទី ១៦ កន្លងទៅ កីឡាករកំពុងឡើងជើង Son Heung Min បញ្ចេញបច្ចេកទេសបណ្តើរបាល់តាំងពីមុខទីខ្លួនឯង (បោះចេញពីជើងកីឡាករ Burnley) អូសរហូតដល់មុខទី Burnley ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អ ដែលសូម្បីតែពិធីករ Skysport ក៏លើកសរសើថាជា គ្រាប់ Solo goal ល្អបំផុតរបស់ Son ផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖