ការពិត​ ដូណាល់ ត្រាំ តូចចិត្ត​រឿងហ្នឹងសោះ បាន​សម្រេចដកទ័ពអាមេរិកចេញពីអាល្លឺម៉ង់​

  • 2020-07-30 01:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរបញ្ចកោណ​អាមេរិក កំពុង​បន្តនីតិ​វិធី​តាមផែនការ​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការ​ដកទ័ពពីអាល្លឺម៉ង់ប្រមាណ ១២០០០នាក់។ ក្នុងនោះ ទ័ព ៦៤០០ នឹង​ត្រូវវិលទៅអាមេរិកវិញ ខណៈ ៥៤០០នាក់ នឹងប្តូរទៅ​ប្រទេសអឺរ៉ុបផ្សេងទៀត។

ជុំវិញការដកទ័ពនេះ លោក​ ដូណាល់ ត្រាំ បាន​ចោទអាល្លឺម៉ង់ថា សុខចិត្តចាយលុយរាប់ពាន់លានដុល្លារទៅរុស្ស៊ី តែមិនព្រមបង្កើនការបង់ថ្លៃដល់អង្គការ NATO។

លោកប្រធានាធិបតីអាមេរិក ​បង្ហោះ​លើបណ្តាញទ្វីតធើ​នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០​យ៉ាងដូច្នេះថា៖ «អាល្លឺម៉ង់ ទិញ​ថាមពលពីរុស្ស៊ី រាប់ពាន់លានដុល្លារ ហើយ​យើង​ជាអ្នកការពារ​អាល្លឺម៉ង់ ពីរុស្ស៊ី។ តើនោះ​មានន័យយ៉ាងម៉េច? អាល្លឺម៉ង់​ចូលរួមបង់ថ្លៃតែ ២%​ ទៅ NATO។ ដូច្នេះ យើង​កំពុងដកទ័ពខ្លះចេញពីអាល្លឺម៉ង់»៕

ប្រភព៖ USAtoday

;