អ្នកជំនាញ រួមគ្នាបង្ហាញពី អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ
- 2020-07-30 01:54:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ រួមគ្នាបង្ហាញពី អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ
ចន្លោះមិនឃើញ
ថ្មីៗកន្លងមកនេះ ក្រុមអ្នកជំនាញស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការកំណាយនៅប្រាសាទលលៃ បានប្រទះឃើញរចនាសម្ពន្ធសំណង់ប្រាសាទ វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលបានកប់ក្នុងដីក្រោមកុដិវត្តលលៃជាច្រើនឆ្នាំ។
ដូច្នេះ ដើម្បីបង្ហាញពីរបកគំហើញនៃលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យាទាំងនេះជាប្រយោជន៍ដល់កូនខ្មែរ លោកសាស្ត្រាចារ្យ អ៊ា ដារិទ្ធ លោក ថូ ថុន និងលោកស្រី សៀង សុផានី នឹងរួមគ្នាធ្វើបទបង្ហាញអំពី «អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ មគ្គទ្ទេសទេសចរណ៍ សិស្សានុសិស្ស និងសាធារណជនចំនួន៥០នាក់ប៉ុណ្ណោះ (អនុវត្តន៍តាមគោលការណ៍នៃការរីករាលដាលជំងឺកូវីដ១៩) ដើម្បីចូលរួមសិក្សា ស្តាប់បាឋកថានេះជាប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា