Zlatan បំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងគេ ស៊ុត៥០គ្រាប់លឿនបំផុតឲ្យ Interនិង AC Milan
- 2020-07-30 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan បំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងគេ ស៊ុត៥០គ្រាប់លឿនបំផុតឲ្យ Interនិង AC Milan
ចន្លោះមិនឃើញ
Zlatan Ibrahimović អាចរកបាន ២គ្រាប់និង assist បាន១ផងដែរ ទោះលេងមិនពេញតង់ (លេងតែ៨០នាទីក៏ប្តូរចេញ)ក្នុងជំនួប បញ្ចប់ទៅដោយលទ្ធផលក្រុម Sampdoria ១- ៤ AC milan យប់មិញ។
លទ្ធផលបានធ្វើឲ្យខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះ បង្កើតបានកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយទៀតគឺ ជាប់ជាកីឡាករដំបូងគេស៊ុត៥០គ្រាប់លឿនបំផុតឲ្យ AC Milan (៥០គ្រាប់ក្នុង៧៦ប្រកួត)និង Inter Milan (៥៧ គ្រាប់ក្នុង៨៨ប្រកួត)។
AC រដូវកាល២០១២ ស៊ុតបាន ៤២គ្រាប់ក្នុង៦៦ប្រកួតនិងរដូវកាល ២០២០ ស៊ុតបាន ៨គ្រាប់ក្នង១០ប្រកួត។
លទ្ធផលក្រុមវិញ AC Milan ហក់ឡើងមកឈរលេខ ៥ រដូវកាលនេះ បានកក់កៅអីស្វ័យប្រវត្តិចូលលេងពានអឺរ៉ុប នៅរដូវកាលក្រោយរួចរាល់ (Europa League) ស្របពេលដែលក្រុម Juventus បានគ្រងជើងឯកលីគ៩រដូវកាលជាប់ៗគ្នា៕ ប្រភព៖ sports.yahoo
ទស្សនាវីដេអូហាយឡាយខាងក្រោម៖