ភូមិគ្រឹះបិតាស្ថាបត្យកម្មខ្មែរ លោក វណ្ណ មូលីវណ្ណ ដាក់លក់​ក្នុងតម្លៃ ៧លាន​ដុល្លារ

  • 2020-07-30 07:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រសិនជាលោកអ្នកធ្វើដំណើរតាមបណ្តាយមហាវិថីម៉ៅសេទុង លោកអ្នកប្រាកដជាបានឃើញ និងចាប់អារម្មណ៍ភូមិគ្រឹះមួយដែលមានលក្ខណៈពិសេសជាងគេ ប្រៀបធៀបនឹងផ្ទះ ក៏ដូចជាសំណង់ផ្សេងៗដែលនៅក្បែរនោះ។ អមទៅដោយសិល្បៈនៃស្ថាបត្យកម្មខ្មែរទំនើប ភូមិគ្រឹះនោះ គឺជាភូមិគ្រឹះរបស់បិតាស្ថាបត្យកម្ម ដែលប្រជាជនខ្មែរ និងជនបរទេសបានស្គាល់រន្ទឺនោះគឺ លោក វណ្ណ មូលីវណ្ណ។

តួយ៉ាងដូចជាភូមិគ្រឹះដ៏ល្បីល្បាញរបស់លោកមួយនេះ ដែលត្រូវបានសាងសង់ឡើងកាលពីទស្សវត្សរ៍ឆ្នាំ ៦០ និងនៅតែបន្តឈរយ៉ាងរឹងមាំនៅក្នុងទីប្រជុំជនមមាញឹក បើទោះជាមានអគារខ្ពស់ៗថ្មីបានរំលេចខ្លួននៅជុំវិញនោះក្តី។

នៅលើផ្ទៃដីសរុប ៩២៤ ម៉ែត្រការ៉េ ភូមិគ្រឹះនេះបានចែកចេញជាពីរជាន់ ដែលមានបន្ទប់គេង៤ និងបន្ទប់ទឹក៥ ដែលមានទំហំធំទូលាយ និងត្រូវបានរចនាឱ្យមានពន្លឺ ខ្យល់អាកាស និងធម្មជាតិបៃតងសមត្រដងជាមួយគ្នា ដែលបង្កើតអារម្មណ៍ស្រស់ស្រាយចំពោះអ្នកដែលស្នាក់នៅក្នុងនោះ។

ចំពោះទីតាំងភូមិគ្រឹះទៀតសោត គឺងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងនានា ដូចជា ផ្សារទួលទំពូង ផ្សារទំនើបអ៊ីអនម៉ល ផ្សារទំនើបដឹ ផញ ម៉ល សាលារៀន ធនាគារ និងភោជនីយដ្ឋានជាច្រើន។ កាន់តែពិសេសជាងនេះទៅទៀត ភូមិគ្រឹះនេះកំពុងដាក់លក់នៅក្នុងតម្លៃត្រឹមតែ ៧លានដុល្លារ តែប៉ុណ្ណោះ។

ស្របជាមួយនឹងសន្ទុះនៃអចនលទ្រព្យនៅកម្ពុជា ជាពិសេសខណៈដែលភូមិគ្រឹះរបស់ លោក វណ្ណ មូលីវណ្ណ ស្ថិតនៅកណ្តាលទីក្រុងតែម្តង វាបានបង្ហាញយ៉ាងច្បាស់អំពីសក្តានុពលនៃទីតាំង និងប្រវត្តិសំណង់ ចំពោះអតិថិជនគ្រប់គ្នាដែលមានបំណងចង់ក្លាយជាម្ចាស់ភូមិគ្រឹះពិសេសនេះ មិនថាលោកអ្នកទិញសម្រាប់រស់នៅ ឬ សម្រាប់ទុកវិនិយោគនៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក វណ្ណ មូលីវណ្ណ បានចែកឋានរួចទៅហើយក្តី ប៉ុន្តែស្នាដៃរបស់លោកនៅតែបន្តធ្វើឱ្យមនុស្សគ្រប់គ្នាមានការកោតសរសើរមិនដាច់ពីមាត់ ដោយស្នាដៃទាំងនោះបានបន្សល់ទុកយ៉ាងច្បាស់តាមរយៈសំណង់សាធារណៈល្បីៗ ដូចជា កីឡដ្ឋានជាតិអូឡាំពិក សាលសន្និសីទចតុមុខ និងវិមានឯករាជ្យជាដើម ដោយស្នាដៃទាំងនេះសុទ្ធតែបានធ្វើឱ្យពិភពលោកខាងក្រៅស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។

ចំណុចពិសេសនៃស្នាដៃដែលលោកបង្កើតកន្លងមក ត្រូវបានគេស្គាល់ថាជាការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបខ្មែរទំនើប និងខ្មែរបុរាណបូកបញ្ចូលគ្នា ដើម្បីរក្សាភាពជារបស់ខ្មែរប៉ុន្តែក៏សមស្របជាមួយនឹងសម័យទំនើប ដោយគេឱ្យឈ្មោះថាជា ស្ថាបត្យកម្មខ្មែរទំនើប។

សម្រាប់លោក លោកស្រី ដែលមានបំណងចង់ក្លាយជាម្ចាស់ថ្មីនៃភូមិគ្រឹះនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមការងារដើម្បីធ្វើការណាត់ជួបតាមរយៈលេខទូរសព្ទ +855 77 959 861 ឬ តាមអាសយដ្ឋានអ៊ីមែល inquiry@independentpropertyservices.com៕

សម្រាប់ព័ត៌មានបន្ថែមអំពីភូមិគ្រឹះ សូមចុចលើតំណភ្ជាប់នេះ៖ https://www.realestate.com.kh/buy/toul-svay-prey-1/mao-ze-dong-blvd-141836/

អត្ថបទថ្មី
;