គួរផឹកទឹកអត់ មុនពេលល្អូកល្អើនជាមួយដៃគូនៅលើគ្រែ?
- 2020-08-04 08:14:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរផឹកទឹកអត់ មុនពេលល្អូកល្អើនជាមួយដៃគូនៅលើគ្រែ?
ចន្លោះមិនឃើញ
មុននឹងទៅរកអាហារជំនួយផ្នែកសុខភាពផ្លូវភេទ ស្ត្រីៗមិនគួរមើលរំលងឡើយចំពោះការទទួលទានទឹក ព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់នឹកស្មានមិនដល់ចំពោះការរួមចំណងមេត្រីរបស់អ្នក។ ជាតិទឹកនៅក្នុងរាងកាយគ្រប់គ្រាន់នឹងជួយជំរុញឲ្យជីវិតផ្លូវភេទអ្នកកាន់តែប្រសើរឡើង។ ដើម្បីរក្សាកម្រិតជាតិឲ្យបានល្អក្នុងខ្លួន ស្ត្រីគួរញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ១២ម៉ោងមុនប្រាកដថាខ្លួនត្រូវរួមភេទ។ អ្នកអាចពិនិត្យកម្រិតទឹកថាគ្រប់គ្រាន់ ដោយសង្កេតមើលពណ៌នៃទឹកនោម។ ប្រសិនទឹកនោមមិនសូវថ្លា នេះបានន័យថារាងកាយអ្នកត្រូវការជាតិបន្ថែមមកបង្គ្រប់ហើយ។
ខាងក្រោមនេះជាមូលហេតុខ្លះៗ ដែលទឹកផ្ដល់ផលវិជ្ជមានចំពោះស្ត្រីទៅលើសុខភាពផ្លូវភេទ៖
បង្កើនទឹករំអិលនៅប្រដាប់ភេទ៖ បើកាលណាខ្វះជាតិទឹក នោះប្រដាប់ភេទនឹងឆាប់ស្ងួត ហើយអាចបង្កឲ្យការរួមភេទមានភាពកកិតឈឺ។
ងាយស្រួលដល់ចំណុចកំពូល៖ ផឹកទឹកបានច្រើនមានន័យថា ទឹករំអិលក៏កើនច្រើននៅប្រដាប់ភេទ ហើយលំហូរឈាមនៅក្នុងខ្លួនក៏ដើរស្រួលថែមទៀត ដែលជាហេតុធ្វើឲ្យការរួមភេទរបស់ស្ត្រីកាន់តែល្អប្រសើរជាងមុន និងងាយស្រួលសម្រេចកាម។
បន្ថែមថាមពល៖ ពេលខ្លះរួមភេទហើយនឿយហត់ខ្លាំងណាស់មែនទេ? នេះមកពីកង្វះជាតិទឹកក្នុងរាងកាយ។ ការបន្ថែមជាតិទឹកឲ្យបានច្រើនក្នុងខ្លួន នឹងជួយជំរុញថាមពលអ្នកឲ្យកាន់តែខ្លាំងទៅតាមហ្នឹងដែរ។
សម្អាតជាតិពុលចេញពីរាងកាយ៖ ការទទួលទានទឹកមិនគ្រប់គ្រាន់ នឹងធ្វើឲ្យរាងកាយសម្បូរសារធាតុពុល ហើយជាពិសេសនោះវានឹងផ្ដល់ផលប៉ះពាល់ចំពោះអ័រម៉ូនសិច និងចំណងផ្លូវភេទរបស់អ្នក។
មានភាពស្វាហាប់នៅពេលកំពុងរួមភេទ៖ ការសិក្សាមួយរកឃើញថា រួមភេទ២៥ ទៅ ៣០នាទី ស្មើនឹងរត់ចម្ងាយដីជិត ៥គីឡូម៉ែត្រ។ ដូច្នេះហើយបើគ្មានជាតិទឹកគ្រប់គ្រាន់ នោះរាងកាយនឹងមិនអាចទប់ទល់ទៅរួចបានឡើយ ពោលគឺងាយស្រួលឲ្យអ្នកឆាប់អស់កម្លាំង៕