អ្នកស្រាវជ្រាវ UFO ចេញមុខបញ្ជាក់បន្ថែមចំពោះ Elon Musk ដែលថា​ពីរ៉ាមីត​សង់ដោយពួក Alien

  • 2020-08-04 04:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយមាន​ការភ្ញាក់ផ្អើលខ្លាំង​នូវការបង្ហោះលើទ្វីតធើ​របស់មេ SpaceX លោក Elon Musk ដែលថា មនុស្សក្រៅភព ជាអ្នកសង់​ប្រាសាទពីរ៉ាមីត ក្នុងប្រទេសអេហ្ស៊ីប អ្នកស្រាវជ្រាវ UFO ដ៏ល្បីល្បាញ​ម្នាក់គឺលោក Scott C Waring បាន​ប្រកាសគាំទ្រការលើកឡើងនេះ។

លោក Scott C Waring ​ពន្យល់ថា ដោយមានទីតាំងក្នុងក្រុងហ្គីសា ប្រទេសអេហ្ស៊ីប ប្រាសាទពីរ៉ាមីត៣ធំៗដែលសង់តាំងពីជាង ៥ពាន់ឆ្នាំមុន គឺ​ស្ទើរតែមិនគួរឱ្យជឿថា​មនុស្សអាចសង់បាន សូម្បីតែបច្ចុប្បន្ន​ដែល​មានបច្ចេកវិទ្យាជឿនលឿនទៅហើយ ក៏មិនប្រាកដថា​អាចសង់បានដែរ។

លោក​អះអាងថា វាមិនអាចទៅរួចឡើយ​សម្រាប់​កម្លាំងមនុស្សធម្មតា​សង់​ពីរ៉ាមីត​ដោយគ្មានជំនួយបច្ចេកវិទ្យា​ពី Alien។ មិនតែប៉ុណ្ណោះ ប្រាសាទពីរ៉ាមីត៣នោះ គឺស្របគ្នាយ៉ាងពិត​ប្រាកដជាមួយ​នឹង​ប្រព័ន្ធផ្កាយ៣ Belt of Orion។ បែបនេះហើយវិស័យតារាវិទ្យាលើពិភពលោក​នាពេលនោះ ពុំទាន់អាចធ្វើបាននៅឡើយទេ គឺមានតែពួក Alien ទេដែលអាចធ្វើបាន។

សូមជម្រាបដែរថា ក្រោយការលើកឡើងរបស់លោក Elon Musk ខាងលើនេះ រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការ​អន្តរជាតិនៃប្រទេសអេហ្ស៊ីប លោកស្រី Rania Al-Mashat បាន​អញ្ជើញ​លោក Elon Musk ឱ្យទៅមើលប្រាសាទពីរ៉ាមីតជាក់ស្តែង ដើម្បីពិនិត្យ​មើលពីប្រវត្តិពិតជាក់ស្តែង​នៃការសាងសង់ប្រាសាទនេះ ពិសេសពិនិត្យ​មើលផ្នូរអ្នកសាងសង់​ប្រាសាទតែម្តង៕

ប្រភព៖ Express

អត្ថបទថ្មី
;