ទស្សនាវីដេអូ បច្ចេកទេស​ខ្សែប្រយុទ្ធវ័យក្មេង Torres ដែល Man City ទើប​យក​បាន​ពី​អេស្ប៉ាញ​មក

  • 2020-08-05 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ferran Torres ត្រូវ​បាន​សារព័ត៌មាន​ល្បីៗ​ចុះ​ផ្សាយ​ថា ក្លឹប Manchester City សម្រេច​ផ្លូវការ​ចុះ​កិច្ចសន្យា​៥ឆ្នាំ​ទិញ​យក​ពី​ក្លឹប Valencia ​នៅ​លីគ​កំពូល​អេស្ប៉ាញ​ក្នុង​តម្លៃ​​២៣ លាន​អឹរ៉ូ (ប្រមាណជា២៧លានដុល្លារអាមេរិក) ។

​ខ្សែប្រយុទ្ធ​ស្លាប​ស្ដាំរូបនេះ ទើបនឹង​មាន​វ័យ ២០ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​បាន​សាង​ភាព​ភ្ញាក់ផ្អើល​បន្ទាប់​ពី​បញ្ចេញ​សមត្ថភាព​លេង​ក្នុង​តំណែង​របស់​ខ្លួន​បាន​យ៉ាង​ល្អ ក្លឹបធំៗ​​តាម​ទាក់ទង​ចង់​បាន​គេ​មាន​ច្រើន​ណាស់ដូចជា Manchester United, Juventus, Borussia Dortmund, Real Madrid និង Atlectico Madrid ​។

​ខ្សែប្រយុទ្ធ U-21 អេស្ប៉ាញ​រូប​នេះ​ បាន​លើក​ឡើង​ថា គេ​សប្បាយ​ចិត្ត​ខ្លាំង​ដែល​បាន​ចូលរួម​ជាមួយ ​ក្រុម​ដែល​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ស្រួចស្រាល់​ជាងគេ​មួយ​ក្នុង​តំបន់​អឺរ៉ុប​។ ចំណែក​ទំនាក់​ទំនង​ Torres ​និង​គ្រូ​បង្វឹក​លោក Pep Guardiola ​ក៏​ហាក់​ដូច​ជា​ស្និទ្ធស្នាល​គ្នា ដោយ Pep ​លើក​សរសើរ​ថា គាត់​ចូល​ចិត្ត​របៀប​លេង​របស់ Torres ​លើ​ទីលាន​ជាខ្លាំង​៕

​ទស្សនាវីដេអូ​បច្ចេកទេស​លេង​របស់ Torres ​ខាងក្រោម​៖

Ferran Torres

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;