ខ្សែប្រយុទ្ធ Paulo Dybala ឈ្នះពានរង្វាន់កីឡាករ​ល្អ​ជាងគេ នៅ Serie A រដូវកាល ២០១៩-២០

  • 2020-08-05 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Paulo Dybala ​បាន​ទទួល​ពាន​រង្វាន់​ ​កីឡាករ​ល្អ​ជាង​គេ ​នៅ​​លីគ​កំពូល Serie A ក្រោយ​បិទ​បញ្ចប់​រដូវកាល ២០១៩-២០២០ ។

​ខ្សែប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ​ជួយ​ក្រុម​ឈ្នះ​ជើងឯក​លីគ​លើក​ទី ៩ ដោយ​បង្ហាញ​ខ្លួន​ ៣៣ដងស៊ុត​បាន​ ​១១គ្រាប់និង(Assist) បោះបាល់ឲ្យមិត្តរួមក្រុមសម្រេច១១លើក។

​ជម្រាប​ជូន​​ផង​ដែរ ក្រៅ​ពី Dybala បាន​ឈ្នះ​ពាន MVP នេះ ក៏​​នៅ​មាន​ពាន​រង្វាន់​តាម​តំណែង​លេង​រៀងៗ​ខ្លួន​ដែល​ប្រគល់​ជូន​កីឡាករ ដូច​ជា ​អ្នក​ចាំ​ទីល្អ Wojciech Szczesny (Juventus), ខ្សែការពារ​ល្អ ​Stefan De Vrij (Inter), ​ខ្សែ​បម្រើ​ល្អ Alejandro Gomez (Atalanta), ខ្សែ​ប្រយុទ្ធ​ល្អ Ciro Immobile (Lazio) និង​កីឡាករ​វ័យ​ក្មេង​ល្អ​អាយុ​ក្រោម​២០ឆ្នាំ គឺ Dejan Kulusevski (Parma) ៕ ប្រភព៖ SerieA

ទស្សនាវីដេអូ​សមត្ថភាព​លើទីលាន​របស់ Dybala ឆ្នាំ ២០២០៖

Dybala ទាត់ហ្វ្រីឃីគទល់នឹង Atlectico Madrid នៅ Champions League

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;