៥ ក្បាច់ហាត់នៅផ្ទះសម្រាប់អ្នកចង់បានគូទស្អាត

  • 2020-08-06 06:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការហាត់ប្រាណតែងនំាមកនូវសុខភាពល្អនិងរាងស្រស់ស្អាត។ អ្នកខ្លះហាត់ប្រាណដើម្បីចង់បានសាច់ដុំ យក​រាង​ស្លីម និងអ្នកខ្លះទៀតចង់បានគូទស្អាតដែលអ្នកគ្រប់គ្នាតែងនិយាយថា មានគូទ។ ហេតុដូចនេះ ហើយ​ថ្ងៃ​នេះ ប្រិយមិត្តទំាងអស់គ្នាដែលចង់ស្លៀកខោសមស្រស់ស្អាត គប្បីហាត់ប្រាណយកគូទ​ជាមួយនឹង​លំហាត់​ប្រាណ​សាមញ្ញៗនេះ។ ខាងក្រោមនេះ ជាលំហាត់ប្រាណរួមមាន៖

១. ក្បាច់អង្គុយ ឬ Squat

ដំបូងអ្នកត្រូវទប់ដៃសងខាងឲ្យនឹង បន្ទាប់មកទៀតអ្នកត្រូវលាតជើងទំាងពីរឲ្យទូលាយជាងស្មារបស់អ្នក។ នៅ​ពេល​អ្នកដកដង្ហើមចូល អ្នកត្រូវអង្គុយចុះជាមួយនឹងត្រគៀកហើយពត់ជង្គង់ចុះក្រោមដែរ។ អ្នកត្រូវធ្វើឲ្យបាន​ត្រឹម​ត្រូវ បើពុំនោះទេអ្នកនឹងមានអារម្មណ៍ឈឺចាប់តែម្តង។ អ្នកត្រូវធ្វើឲ្យបាន ៣០ដងក្នុងមួយថ្ងៃ។

២. ក្បាច់ស្វាធាក់ ឬ Donkey Kick

មុនដំបូង អ្នកត្រូវដាក់កែងដៃនៅលើឥដ្ឋដោយដាក់ជង្គង់លើលើឥដ្ឋដែរ ដាក់ជើងម្ខាងទៅក្រោយ​ហើយត្រឡប់​មក​មុខវិញ។ អ្នកត្រូវធ្វើបែបនេះដដែរៗរួចហើយត្រូវផ្លាស់ប្តូរម្តងម្ខាងៗ។ មិត្តនារីត្រូវ​តែងលើកជើង​ឲ្យខ្ពស់​តាម​ដែល​អាចធ្វើបាន។ នៅពេលអ្នកធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍ស្រួលចំពោះសាច់ដុំរបស់អ្នក។ ក្នុង​មួយ​ថ្ងៃ អ្នកគប្បីធ្វើឲ្យបាន ៣០ដង។

៣. ក្បាច់ជើងកន្ត្រៃ ឬ Scissors legs

ដំបូងអ្នកត្រូវដេកលើកម្រាលឥដ្ឋឬពូក រួចហើយលាតសន្ធឹងជើងរបស់អ្នកឲ្យបាន ៤៥ដឺក្រេ។ បន្ទាប់មកទៀត ពាត់​ជើង​ទំាងពីរ​ចូលក្នុងដូចក្នុងរូបភាព។ សកម្មភាពនេះមិនត្រឹមតែជួយអ្នកឲ្យស្គមប៉ុណ្ណោះទេ តែថែម​ទំាង​ពង្រឹង​ខ្លួនអ្នកទៀតផង។ ដូច្នោះអ្នកត្រូវធ្វើឲ្យបាន៣០ដងក្នុងមួយថ្ងៃ។

៤. ក្បាច់ស្ពានត្រគៀក ឬ Hips Bridge

ជាដំបូង អ្នកត្រូវដេកធម្មតាដូចរូបដោយលើកជង្គង់របស់អ្នកឲ្យបាន៩០ដឺក្រេ។ បន្ទាប់មកទៀតលើក​គូទ​របស់​អ្នក​ផុត​ពីឥដ្ឋបន្តិច ប្រើប្រាស់សាច់​ដុំរបស់​អ្នកដើម្បី​លើកខ្លួន​ព្រោះ​ធ្វើបែប​នេះនឹងជួយឲ្យរាង​កាយ​អ្នកលាត​សន្ធឹង​។ អ្នកត្រូវធ្វើក្បាច់នេះឲ្យបាន ៤៥ដងក្នុងមួយថ្ងៃ។

៥. ក្បាច់លត់ជង្គង់ ឬ kneeling

ដំបូងគេ អ្នកត្រូវលត់ជង្គង់ ដាក់បាតដៃលើឥដ្ឋរួចហើយលាតសន្ធឹងដៃរបស់អ្នក។ តែអ្នកមិនត្រូវ​ធ្វើឲ្យខ្នង​គម​នោះ​ទេ។ បន្ទាប់មកទៀត លើកជើងម្ខាងទៅម្ខាងទៀតដូចក្នុងរូប។ អ្នកត្រូវធ្វើក្បាច់នេះឲ្យបាន ២៥ដងក្នុង​មួយ​ថ្ងៃ​ដើម្បីទទួលបានប្រសិទ្ធភាព៕

រូបភាព៖ Little Red Book, Pinterest

ចុចអានបន្ត៖

ងាយៗ! គន្លឹះញាំទឹកដោះគោស្រស់បានរាងស្អាត គីឡូក៏មិនងាយហក់ឡើងលឿន

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

;