​​វ័យ​ ៥៣ ឆ្នាំ​ ​លេង​ជា​ខ្សែ​ប្រយុទ្ធ​ ​បង្កើត​កំណត់ត្រា១​មិន​ធ្លាប់​មាន​ក្នុង​ពិភព​បាល់​ទាត់

  • 2020-08-06 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kazuyoshi Miura បាន​​បង្កើត​កំណត់ត្រាថ្មី​ ​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ពិភព​បាល់​ទាត់ គឺ ជា​កីឡាករ​បាល់​ទាត់​តែម្នាក់​គត់​អាច​លេង​បាល់​បាន ៥ ទសវត្ស​គឺ ​(១៩៨០,១៩៩០,២០០០,២០១០ និង ២០២០) ។​

បច្ចុប្បន្ន​មាន​វ័យ ៥៣ ឆ្នាំ​កំពុង​លេង​ឲ្យ​ក្លឹប​ Yokohama FC ​នៅ​លីគ​កំពូល​ជប៉ុន។ ខ្សែប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ បាន​ចាប់​ផ្តើម​អាជីព​តាំង​នៅ​ឆ្នាំ ១៩៨៦ ប៉ុន្តែ​ទម្រង់​លេង​ មិន​​ធ្លាក់​ចុះ​​នៅ​ឡើយ​ទេ​។ កាល​ពី​ឆ្នាំ ២០១៩ ​ខ្សែប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ ​ក៏​ទើប​នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ​នឹង​ក្លឹប Yokohama FC ផង​ដែរ។

កំណត់ត្រា​នេះ​កើតឡើង​បន្ទាប់ពី Miura បង្ហាញ​ខ្លួន​បង្ហាញ​ខ្លួន​លើក​ដំបូង ក្នុង​ពាន​រង្វាន់ League Cup ឬ YBC Levain Cup ​ទល់​នឹង​ក្រុម​ Sagan Touso កាល​ពី​ថ្ងៃពុធកន្លង​ទៅ និងជាការបង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០២០។ លទ្ធផល Yokohama ឈ្នះ ១-0 លើ​ក្រុម​ Sagan ។​

ស្នាដៃ​ត្រួសៗ​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​មាន​ដូច​ជា ឆ្នាំ​១៩៩៣ Miura គឺ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាន​ច្រើន​បំផុត​នៅ J.League របស់​ជប៉ុន ហើយ​ឆ្នាំ​ដដែល​នោះ លោក​បាន​ក្លាយ​ទៅ​ជា​កីឡាករ​ល្អ​បំផុត​របស់​ទ្វីប​អាស៊ី។

Miura វ័យ ៥៣ឆ្នាំ (ចំណាស់បំផុត) ចូលលេងក្នុងពានរង្វាន់ YBC Levain Cup
Miura បាន​បំបែក​ឯតទគ្គកម្ម​របស់ Stanley Matthews (អតីត​កីឡាករ​អង់គ្លេស​កើត​ក្នុង​ឆ្នាំ​១៩១៥) ក្លាយ​ជា​កីឡាករ​ចំណាស់​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បាន​កាល​ពី​ឆ្នាំ ២០១៧។

Miura បាន​ចូលរួម​ជាមួយ​ក្លឹប​បច្ចុប្បន្ន​ Yokohama FC តាំង​ពី​លោក​មាន​អាយុ​៣៨​ឆ្នាំ​កាល​ពី​ឆ្នាំ ២០០៥។ ចាប់​ពី​ពេល​នោះ​មក​ លោក​បាន​បង្ហាញ​ខ្លួន ២៥០ លើក​ឲ្យ​ក្លឹប។

ជម្រាបជូនថា កំណត់ត្រា​កីឡាករ​ចំណាស់​ជាងគេ​ ​កាល​ពី​មុន​កាន់​កាប់​ដោយ​ខ្សែប្រយុទ្ធ​ ​Yukio Tsuchiya លេង​ឲ្យ​ក្លឹប​ ​Ventforet Kofu មាន​វ័យ ៤២ឆ្នាំ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;