នារីជើងខ្លាំងឡើងភ្នំខ្ពស់ជាងគេទាំង៣ នៅកម្ពុជាក្នុងពេល ៣ថ្ងៃជាប់គ្នា

  • 2020-08-07 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឈិតរ៉ុង វិច្ឆិតា គឺជានារីជើងខ្លាំងម្នាក់ដែលបានឡើងភ្នំខ្ពស់ជាងគេទាំង៣នៅកម្ពុជាក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា។ ភ្នំទាំង៣នោះរួមមាន ភ្នំឳរ៉ាល់ជាភ្នំខ្ពស់ជាងគេទី១ ភ្នំសំកុសភ្នំខ្ពស់ជាងគេទី២ និងភ្នំទំព័រជាភ្នំដែលមានខ្ពស់ជាងគេទី៣។

កញ្ញ ឈិតរ៉ុង វិច្ឆិតា ពេលឡើងមកដល់កំពូលភ្នំទំព័រដែលភ្នំខ្ពស់ជាងគេទី៣នៅកម្ពុជា

យុវតីវ័យក្មេង ឈិតរ៉ុង វិច្ឆិតា បានបញ្ជាក់ថា “ដំបូងឡើយអ្វីដែលខ្ញុំចូលចិត្តដើរព្រៃ ដោយសារខ្ញុំចូលចិត្តធម្មជាតិ ចង់ស្គាល់តំបន់ទេសចរណ៍ធម្មជាតិនានានៅក្នុងប្រទេស ម្យ៉ាងទៀតចង់ ជម្នះ និងចង់បង្ហាញថាខ្លួនឯងអាចធ្វើអ្វីបានគ្រប់យ៉ាងនូវអ្វីដែលយើងចង់ធ្វើ។ ខ្ញុំដើរព្រៃដំបូងនៅឆ្នាំ២០១៧ បន្ទាប់ពីខ្ញុំរៀបចប់ថ្នាក់សកលវិទ្យាល័យ ដែលដំណើរនៅពេលនោះគឺនៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យក្នុងទឹកដីខេត្តកំពង់ស្ពឺដែលពេលនោះខ្ញុំគឺជាអ្នកនាំផ្លូវលើកដំបូង។”

កាលពីដើមខែមិថុនា ២០២០កន្លងទៅថ្មីៗនេះ វិច្ឆិតា រួមជាមួយអ្នកចូលចិត្តដើរព្រៃឡើងភ្នំមួយក្រុមសរុប១៣នាក់បានធ្វើដំណើរឡើង ភ្នំខ្ពស់ជាងគេទាំង៣ នៅកម្ពុជាមានភ្នំឳរ៉ាល់ ភ្នំសំកុស ភ្នំទំព័រ ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា។

កញ្ញ ឈិតរ៉ុង វិច្ឆិតា ពេលឡើងមកដល់កំពូលដែលភ្នំខ្ពស់ជាងគេទាំង៣នៅកម្ពុជា

កម្ពស់ភ្នំ ចង្ងាយ និងរយៈពេលនៃការឡើងភ្នំទាំង៣របស់ កញ្ញា ឈិតរ៉ុង វិច្ឆិតា៖

-ភ្នំឳរ៉ាល់ មានកម្ពស់ ១៨១៣ម៉ែត្រ ចម្ងាយផ្លូវដើរប្រហែល ១៩គីឡូម៉ែត្រ ប្រើរយៈពេលសរុប ៧ម៉ោង និង៤០នាទី

-ភ្នំសំកុស មានកម្ពស់១៧៥១ម៉ែត្រ ចម្ងាយផ្លូវដើរ និងម៉ូតូ សរុប ១១.៦២គីឡ៉ូម៉ែត្រ ប្រើពេលសរុប ៥ម៉ោង និង២៣នាទី

-ភ្នំទំព័រ មានកម្ពស់ ១៥៥១ម៉ែត្រ ចម្ងាយផ្លូវដើរ និងម៉ូតូ សរុប១១.១៩គីឡូម៉ែត្រ និងប្រើពេលសរុប ១១ម៉ោង និង១៤នាទី

សូមទស្សនាវីដេអូសម្ភាសន៍ផ្ទាល់ជាមួយស្ត្រីជើងខ្លាំងរូបនេះ៖

អត្ថបទ៖ លន ហ្សាឌីណា

;