មិនសូវ​ខ្លាំង​រឿងផ្លូវភេទ? សាក​វិធី​ទាំង​៩​នេះ​មើល៍!

  • 2020-08-07 07:22:11
  • ចំនួនមតិ 17 | ចំនួនចែករំលែក 124

ចន្លោះមិនឃើញ


មុន​នឹង​ទៅ​រក​ថ្នាំ​​ប្រើប្រាស់​ដើម្បី​ពង្រឹង​សុខភាព​​ផ្លូវ​ភេទ បុរសៗ​គួរ​សាក​ល្បង​វិធី​សាស្ត្រ​បែប​ធម្មជាតិ​ជា​មុន​សិន ព្រោះ​វា​​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​យើង​ទៅ​ថ្ងៃ​មុខ​នោះ​ទេ។ បើ​តាម​អ្នក​ជំនាញ មាន​​គន្លឹះ​ចំនួន ៩ ដែល​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​របស់​បុរស​បាន៖

១. ធ្វើ​ឲ្យ​រាងកាយ​សកម្ម៖ ជា​ធម្មតា ការ​រួមភេទ​រមែង​ធ្វើ​ឲ្យ​​ចង្វាក់​បេះដូង​មនុស្ស​ប្រុស​ដើរ​ញាប់​ជាង​ធម្មតា។ ហេតុ​ដូច្នេះ​​បុរស​គប្បី​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន ៣០​នាទី​ជា​រៀងរាល់​ថ្ងៃ ដើម្បី​បង្កើន​សុខភាព​ចង្វាក់​បេះដូង ជាពិសេស​ធ្វើ​ឲ្យ​ចលនា​បេះដូង​ដើរ​ស្រួល​នៅ​ពេល​កំពុង​រួមភេទ​ម្ដងៗ។

២. បរិភោគ​ផ្លែ​ឈើ​និង​បន្លែ ដែល​ល្អ​ចំពោះ​លំហូរ​ឈាម៖ ខ្ទឹម​បារាំង ខ្ទឹម​ស ចេក ម្រេច និង​ម្ទេស។

៣. ទទួល​ទាន​អាហារ​ដែល​ល្អ​ចំពោះ​ផ្លូវភេទ៖ អាហារ​សម្បូរ​​ជាតិ​ខ្លាញ់ Omega 3 (ត្រី​សាម៉ុង ត្រី​ធូណា ផ្លែ​បឺរ និង​ប្រេង​អូលីវ) អាហារ​សម្បូរ​វីតាមីន B-1 (សាច់​ជ្រូក សណ្ដែក​ដី...) និង​​​​​​​​​​​​​​​​​​​ស៊ុត។

៤. កាត់​បន្ថយ​ភាព​តានតឹង​ផ្លូវ​អារម្មណ៍

៥. លុប​ចោល​ទម្លាប់​​អាក្រក់ៗ៖ មាន​ដូចជា​ការ​ទទួល​​ទាន​ជាតិ​ស្រវឹង និង​ជក់​បារី ជា​ដើម។

៦. ធ្វើ​ឲ្យ​ស្បែក​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ៖ ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ នោះ​រាងកាយ​នឹង​បញ្ឈប់​ការ​ផលិត​​អ័រម៉ូន​មេឡានីន។ អ័រម៉ូន​នេះ​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល តែ​​វា​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​ទៅ​វិញ។ បើ​កាល​ណា​រាងកាយ​មនុស្ស​មាន​ជាតិ​មេឡានីន​តិច បាន​ន័យ​ថា ចំណង់​ផ្លូវ​ភេទ​នឹង​ត្រូវ​កើន​ឡើង​ខ្ពស់​ទៅ​តាម​ហ្នឹង​ដែរ។

៧. ពង្រឹង​សមត្ថភាព​ផ្លូវ​ភេទ​នៅ​ពេល​សម្រេច​កាម​ដោយ​ខ្លួន​​​ឯង៖ នេះ​ជា​វិធី​ល្អ​​មួយ​សម្រាប់​អនុវត្ត​ដោយ​ខ្លួន​ឯង។ បុរស​អាច​សាកល្បង​ទម្លាប់​សម្រេច​កាម​ខ្លួន​ឯង​ឲ្យ​បាន​យូរ ដោយ​កុំ​ប្រញាប់​ប្រញាល់​ពេក។ ការ​ដែល​សម្រេច​កាម​ខ្លួន​ឯង​លឿន​​ពេក នោះ​វា​នឹង​បង្កើត​ទម្លាប់​ដូច​គ្នា​អ៊ីចឹង​នៅ​ពេល​រួមភេទ​ជាមួយ​ដៃគូ។

៨. ពិភាក្សា​រក​ដំណោះ​ស្រាយ​ជាមួយ​ដៃគូ៖ ការ​រួម​ភេទ​មិន​មែន​ជា​រឿង​តែ​ម្នាក់​ឯង​ទេ។ ដូច្នេះ​គួរ​សួរនាំ​ពី​​​តម្រូវការ​​​​​​​​​​​​​​របស់​ដៃគូ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ​ឡើង​ទាំង​អស់​គ្នា។

៩. ប្រឹក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ

ប្រភព៖ healthline ប្រែ​សម្រួល៖ ឈាង.

;