ហ៊ាន​ណាស់​តើ! តារា​យូធូប​កូរ៉េ​ម្នាក់​យក​ភ្លើង​ដុត​ប្រដាប់​ភេទ​ខ្លួនឯង ពេល​កំពុង Live វីដេអូ

  • 2020-08-10 02:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Shin Tae Il គឺ​ជា YouTuber ម្នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​កំពុង​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ព្រោះ​តែ​​ទង្វើ​​ដ៏​​ចម្លែក​មួយ។ នៅ​លើ​គណនី​យូធូប Shin Tae Il តែង​តែ​ផ្សាយ​ផ្ទាល់​​​​​​​នូវ​វីដេអូ​លេង​ហ្គេម​របស់​ខ្លួន។

ដូច​សព្វ​​មួយ​ដង Shin Tae Il បាន​លេង​ហ្គេម ដែល​កំពុង​ផ្សាយ​ផ្ទាល់ ប៉ុន្តែ​​លើក​នេះ​​ក៏​ស្រាប់​តែ​មាន​អ្នក​គាំទ្រ​ម្នាក់​បបួល​​ភ្នាល់​គ្នា​លេង ដោយ​ថា​បើ Shin Tae Il លេង​មិន​ឈ្នះ​ហ្គេម "Fall Guys" នោះ​រូបគេ​នឹង​ត្រូវ​រង​ពិន័យ។ ក្រោយ​ចំណាយ​ពេល​​លេង​ជា​ច្រើន​ម៉ោង​មក Shin Tae Il ក៏​​លេង​ចាញ់​ហ្គេម "Fall Guys" ហើយ​ក៏​សម្រេច​​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​អ្នក​គាំទ្រ​ម្នាក់​នោះ ដោយ​តម្រូវ​ឲ្យ​លោក​​ប្រើ​ភ្លើង​ដុត​ប្រដាប់​ភេទ​រយៈពេល​ ៥​វិនាទី។

Shin Tae Il បាន​យក​ប្រេង​សាំង​ចាក់​ស្រោច​នៅ​លើ​ខោ​ក្នុង រួច​ក៏​ដុត​ភ្លើង​ពី​លើ។ ភ្លើង​ឆេះ​យ៉ាង​ខ្លាំង ហើយ Shin Tae Il បាន​ទ្រហោ​ស្រែក​បែប​ឈឺ​ចាប់ រួច​ក៏​គេច​ចេញ​ពី​ប្លង់​កាមេរ៉ា​ដែល​កំពុង​ផ្សាយ​ផ្ទាល់។ មួយ​សន្ទុះ​ក្រោយ Shin Tae Il បាន​និយាយ​ថា លោក​ត្រូវ​ភ្លើង​ឆេះ​​ឈឺ​ខ្លាំង​ណាស់។

បន្ទាប់​ពី​កើត​ហេតុការណ៍​អាក្រក់​នេះ Shin Tae Il បាន​​​​​សរសេរ​​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​បាន​ទៅ​ព្យាបាល​នៅ​​ឯ​មន្ទីរពេទ្យ ហើយ​​ការ​​រលាក​​​គឺ​ជា​ការ​ឆេះ​ស្បែក​​កម្រិត​២៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;