Robert ​ថា​អត់​ខ្វល់​រឿង​បំបែក​កំណត់ត្រា​ Ronaldo ​សំខាន់​នៅ​សល់​ក្រុម​ត្រូវ​ទម្លាក់​គឺ Barcelona

  • 2020-08-09 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Robert Lewandowski ​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ ​Sky Germany ​ពី​សំណួរ​ដែល​សួរ​ថា​ តើ​រូប​គេ​មាន​នឹងដាក់​គោលដៅ​បំបែក​កំណត់ត្រា​ ​Top scorer ក្នុង១រដូវកាលរបស់ Cristiano Ronaldo ​ធ្វើ​នៅ​រដូវកាល ២០១៣-២០១៤ ​ស៊ុត​បាន​ ១៧ គ្រាប់​ដែរទេ?​ ​ខណៈ​​ពេល​ដែល Robert ​ស៊ុត​​បាន ១៣គ្រាប់​នៅ​សល់ ៥ គ្រាប់​ទៀត​ប៉ុណ្ណោះ ?

​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​រូប​នេះ​បាន​ឆ្លើយ​ថា "​សម្រាប់​ខ្ញុំ​រឿង​បំបែក​កំណត់ត្រា​ ​មិន​មែន​ជា​គោលដៅ​ទេ។ ​​ក្នុង​វគ្គ​ចាញ់-ធ្លាក់​នេះ​ យើង​នៅ​មាន​ភារកិច្ច​ត្រូវ​លេង​បន្ត​ទៀត​ ​ហើយ​យើង​នឹង​ប្រឹង​ឲ្យ​ខ្លាំង​ ​លេង​ឲ្យ​ល្អ​ជាង​គូ​ប្រកួត[Barcelona] យើងនឹង​ប្រយុទ្ធ​តាំង​ពី​នាទី​ដំបូង តែ​ម្ដង​។ ​រឿង​សំខាន់​បំផុត​គឺ ​បាន​ឡើង​​ទៅ​វគ្គ​បន្ត​បន្ទាប់។ Barcelona ​ជា​ក្រុម​ល្អ​និង​តែង​តែ​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ ​តែ​យើង​ត្រូវ​លេង​ឲ្យ​ខ្លាំង​ជាង​ ​ទើប​អាច​ឡើង​ទៅ​បាន។"

​ក្រុម​ទាំង​ពីរ​រហ័ស្សនាម FCB អាឡឺម៉ង់ ​ម្ខាង​ទៀត FCB អេស្ប៉ាញ ​សុទ្ធ​តែ​ជា​គីឡូ​មិន​ទាន់​ចាញ់​ដូច​គ្នា​នៅ UCL ឆ្នាំនេះ។​ ​គិត​ត្រឹម​វគ្គ ៨ ក្រុម​ចុងក្រោយ​នេះ ​Bayern ​ទម្លាយ​សំណាញ់​ទី​គូ​ប្រកួត​ដល់​ទៅ ៥៦ ​គ្រាប់​និង​បន្ត​ជ័យ​ជម្នះ​ជាប់ៗ​គ្នា ១៨ ប្រកួត​មក​ហើយ​ ឯ Barca ​ទោះ​មិន​ទាន់​ចាញ់​ ​តែ​​ទម្លាយ​សំណាញ់​ទី​គូ​ប្រកួត​បាន​តិច​ជាង​ និង​មាន​ភាគរយ​មិន​សូវ​ល្អ​ ។

៨ ក្រុម​ចុងក្រោយ​
​​ពាន​រង្វាន់ UEFA Champions League 2020 ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​នឹង​លេង​ដោយ​ប្រើ​រូបមន្ដ​ថ្មី ពោល​គឺ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ​ ​បើ​ចាញ់​ធ្លាក់​ តែ​ម្ដង​ ​ដូច​ទៅ​រូបមន្ត​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ដូច្នេះ​ដែរ។

ឯ​ថ្ងៃ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១២ខែ​សីហា​ឆ្នាំ​២០២០​ ​នៅ​​ទឹក​ដី​កណ្ដាល​មួយ​ ​ក្នុង​ទីក្រុង​ Lisbon ព័រទុយហ្គាល់​ ។ ថ្ងៃ ១២ គូ Atalanta ប៉ះ Paris St-Germain ថ្ងៃ ១៣ គូ RB Leipzig ប៉ះ Atletico Madrid ឯថ្ងៃ១៤ គូ Barcelona ប៉ះ Bayern Munich និងថ្ងៃ១៥ គូ Manchester City ប៉ះ Lyon ៕

Lewandowsky ជាTop scorerស៊ុត​បាន ៥១គ្រាប់ទាំង ៤៤ ប្រកួត(គិតគ្រប់កម្មវិធីរបស់ក្លឹប)
Messi ស៊ុត​ចូលក្រុមខ្លាំងៗ ៣៥ ដែលឡើងមក UCL ខណៈដែល Ronaldo ស៊ុត​ចូល៣៣ក្លឹប
Ronaldo អំឡុងឆ្នាំ ២០១៣ជា Top scorer

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;