វីដេអូ៖ មកមើលសមត្ថភាពយន្តហោះ J-11 និង J-10 ដែលចិនទើបបញ្ជូនឱ្យទៅហោះឆ្វែលនៅតៃវ៉ាន់
- 2020-08-10 08:44:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ មកមើលសមត្ថភាពយន្តហោះ J-11 និង J-10 ដែលចិនទើបបញ្ជូនឱ្យទៅហោះឆ្វែលនៅតៃវ៉ាន់
ចន្លោះមិនឃើញ
ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះចម្បាំងចិន Shenyang J-11 និង Chengdu J-10 បានរំលោភចូលដែនអាកាសរបស់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ សកម្មភាពនេះ ធ្វើឡើងខណៈដែលគណៈប្រតិភូជាន់ខ្ពស់អាមេរិកដឹកនាំដោយលោក Alex Azar រដ្ឋមន្រ្តីសុខាភិបាលអាមេរិក បាននឹងកំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់។
ក្រសួងបន្តថា យន្តហោះចម្បាំងចិន មិនខ្វល់ពីការព្រមាន ហើយតៃវ៉ាន់បានបញ្ចេញយន្តហោះទៅស្ទាក់ និងបណ្តេញយន្តហោះចិនចេញពីដែនអាកាសរបស់ខ្លួន។
ចង់ដឹងថាសមត្ថភាពយន្តហោះ J-11 និង J-10 ខ្លាំងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖