គ្មាន​ភ្លើង​ប្រើប្រាស់​យូរ​ឆ្នាំ! អ្នក​ចាំទី​ឆ្នើម Ajax យក​លុយ​បាន​ពី​លេង​បាល់​មក​ជួយ​​​ស្រុក​កំណើត

  • 2020-08-11 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​ចាំទី​ដៃ​ទី ១​របស់​ក្រុម​ជើងឯក​ហូឡង់ Ajax កីឡាករ Andre Onana ត្រូវ​បាន​សារព័ត៌មាន​​ពី​ Actu Cameroon រាយការណ៍​ថា គេ​នឹង​​យក​ប្រាក់​ពលកម្ម​ពី​ការ​លេង​បាល់​​របស់​ខ្លួន​ ​មក​​ជួយ​ផ្គត់ផ្គង់​គម្រោង​ត​បណ្ដាញ​​អគ្គិសនី​ ​ក្នុង​តំបន់ Mengueme ជា​​ស្រុក​កំណើត​ម្ដាយ​របស់​គេ ​ក្នុង​ប្រទេស​កាមារ៉ូន​។

ទង្វើ​ ដ៏​សប្បុរស​ ​​អតីត​យុវជន​ថ្នាល​របស់ LaMasia ក្លឹប Barcelona ​រូប​នេះ​​ ត្រូវ​បាន​គេ​ដឹង បន្ទាប់​ពី​ទទួល​បាន​សំណើរ​ទុក្ខលំបាកពី​អ្នក​ស្រុក​ភូមិ គ្មាន​ភ្លើង​ប្រើប្រាស់​យូរ​ឆ្នាំ​មក​ហើយ។ យ៉ាងណា​មិញ ឥឡូវនេះ មិន​ទាន់​ឃើញលេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ទេ មាន​តែ​រង់ចាំ​មើល​បន្ត​ទៀត៕

ភូមិមួយក្នុង​តំបន់ Mengueme
Andre Onana

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;