កីឡាករ Atalanta សន្យាចែកភីហ្សាហ្វ្រីៗ ១០០០ ប្រអប់ឲ្យអ្នកគាំទ្របើក្រុមឈ្នះ Champions League
- 2020-08-12 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Atalanta សន្យាចែកភីហ្សាហ្វ្រីៗ ១០០០ ប្រអប់ឲ្យអ្នកគាំទ្របើក្រុមឈ្នះ Champions League
ចន្លោះមិនឃើញ
Marten de Roon ខ្សែបម្រើសញ្ជាតិហូឡង់លេងឲ្យក្រុមកំពុងឡើងជើង Atalanta ត្រូវបានសារព័ត៌មានក្នុងស្រុកអ៊ីតាលីមួយចុះផ្សាយថា រូបគេហ៊ានសន្យាចែកភីហ្សាហ្រ្វីៗច្រើនជាង ១០០០ ប្រអប់ឲ្យអ្នកគាំទ្រក្នុងតំបន់ Bergamo អ៊ីតាលី បើសិនក្រុមអាចឡើងវគ្គបន្ត ឬឈ្នះ Champions League ឆ្នាំ ២០២០ នេះ។
ជម្រាបជូនដែរថា ក្រុមមកពីអ៊ីតាលីមួយនេះ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៅ Champions League ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប។ Atalanta នឹងជួប Paris Saint-Germain ថ្ងៃប្រកួតទី១៣ ខាងមុខនេះនៅទឹកដីកណ្ដាលមួយ ក្នុងកីឡដ្ឋានរបស់ក្លឹប Benfica ទីក្រុង Lisbon ព័រទុយហ្គាល់៕
អានបន្ត៖ -អ្នកគាំទ្រក្លឹប Atalanta ផ្ទេរសំបុត្រជាលុយវិញទាំងអស់ ជួយអ្នកផ្ទុកវីរុសកូរ៉ូណា