អ្នកគាំទ្រក្លឹប Atalanta ផ្ទេរសំបុត្រជាលុយវិញទាំងអស់ ជួយអ្នកផ្ទុកវីរុសកូរ៉ូណា

  • 2020-03-11 02:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅវគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ Champions League ក្លឹប Atalanta បានប្រកួតទល់នឹង Valencia នៅថ្ងៃទី ១១ ខែមីនា ២០២០ ធ្វើឡើងនៅកីឡដ្ឋាន Estadio Mestalla ប្រទេសអេស្ប៉ាញ ត្រូវបានប្រកួតដោយបិទទ្វារ មិនបើកឲ្យអ្នកគាំទ្រចូលកីឡដ្ឋានឡើយដើម្បីជៀសវាងការឆ្លងវីរុស COVID-19 ។

យ៉ាងណា អ្នកគាំទ្រក្លឹប Atalanta មកពីអ៊ីតាលី ដែលពួកគេបានទិញសំបុត្ររួចរាល់អស់ហើយនោះ បានយកសំបុត្រទៅផ្ទេរជាលុយវិញ រួចបង្វិលចូលទៅមន្ទីរពេទ្យមួយក្នុងតំបន់ Bergamo ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដែលកំពុងវាយលុកប្រទេសអឺរ៉ុបមួយនេះយ៉ាងដំណំ៕

អ្នកគាំទ្រក្លឹប Atalanta ពេលកន្លងមក

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;