ប៉ូលិសកំពុងស្រាវជ្រាវករណីចាប់ស្ត្រីបញ្ចូលក្នុងរថយន្តហើយគេចខ្លួន
- 2020-08-14 09:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសកំពុងស្រាវជ្រាវករណីចាប់ស្ត្រីបញ្ចូលក្នុងរថយន្តហើយគេចខ្លួន
ចន្លោះមិនឃើញ
កាលពីម៉ោងជាង១០យប់ ថ្ងៃទី១៣ ខែសីហា យប់មិញនេះ មានករណីចាប់មនុស្សបញ្ជូលក្នុងរថយន្ត នៅចំណុចហាងលក់សម្លៀកបំពាក់មួយកន្លែង កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់រស្មីកម្ពុជា។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានគ្នាចំនួន៣ នាក់ ដែលមានភិនភាគដូចខាងក្រោម៖
១. មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។
២. មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ។
៣. តៃកុងឡានមិនចុះពីលើឡាន (ឡានធ្វើសកម្មភាពម៉ាក ហាយឡេនឌ័រ ពណ៌ទឹកមាស មិនឃើញស្លាកលេខ)។
ចំណែកជនរងគ្រោះជាមនុស្សស្រីម្នាក់ ពាក់រ៉ូបពណ៌ខ្មៅ។ ស្រីរងគ្រោះ ត្រូវបានជនសង្ស័យ ចាប់បង្ខំដាក់ចូលទៅក្នុងរថយន្ត រួចធ្វើដំណើរឆ្ពោះទៅផ្លូវជាតិលេខ ៤ បាត់ស្រមោល។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕