សារមន្ទីរវត្ថុចាស់ៗរាប់រយមុខផលិតឆ្នាំ១៧០០-១៩៨០បើកនៅសៀមរាបចំថ្ងៃឈប់សងចូលឆ្នាំ
- 2020-08-14 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារមន្ទីរវត្ថុចាស់ៗរាប់រយមុខផលិតឆ្នាំ១៧០០-១៩៨០បើកនៅសៀមរាបចំថ្ងៃឈប់សងចូលឆ្នាំ
ចន្លោះមិនឃើញ
ក្រោយចំណាយពេល ២២ឆ្នាំ សន្សំ និងចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីទិញ វត្ថុចាស់ៗដូចជា កង់ ម៉ូតូ ឡាន ម៉ាស៊ីនថតរូប នាឡិកាដៃ នាឡិកាព្យួរជញ្ជាំង ម៉ាស៊ីនចាក់ថាស ម៉ាស៊ីនកាហ្វេ ទូរសព្ទ និងវត្ថុចាស់ៗជាច្រើនផ្សេងទៀតនោះ បុរសវ័យ៥៤ឆ្នាំរូបនេះត្រូវបានអ្នករស់នៅជុំវិញ និងស្គាល់គ្នាហៅបុរសរូបនេះថា “តាឆ្កួត” “តាអេតចាយ” និងខ្លះទៀតហៅថា “តា៧មករា” ។
បើទោះជាធ្លាប់បរាជ័យនៃការបើកសារមន្ទីរតាំងវត្ថុទាំងនេះម្តងនៅទឹកដី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្តងហើយនោះ ក៏ម្ចាស់សារមន្ទីររូបនេះនៅតែមិនបោះបង់ចោលនូវគំនិតស្រឡាញ់ និងមហិតារបស់ខ្លួនក្នុងការបើកសារមន្ទីរនេះឡើយ។ នៅក្នុងខែមករា ឆ្នាំ២០១៨ លោកបានសម្រេចចិត្តប្តូរទីតាំងសារមន្ទីរដែលមានឈ្មោះវិមានសុខា ពីរាជធានីភ្នំពេញទៅធ្វើនៅខេត្តសៀមរាបវិញម្តង។
ក្រោយចំណាយពេលក្នុងការសាងសង និងរៀចំរយៈជាង២ឆ្នាំដោយគិតចាប់ពីថ្ងៃទី ៧ មករា ២០១៨ ដល់២៨ កុម្ភៈ ឆ្នាំ២០២០ លោក លី ប៉េងហេង គ្រោងនឹងបើកសាកល្បងឲ្យភ្ញៀវចូលទស្សនានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
វិស័យទេសចរណ៍នៅកម្ពុជាជាពិសេសនៅខេត្តសៀមរាបហាក់នៅទ្រឹងស្ញៀមបណ្តាលមកពីវិបត្តិជំងឺកូវីដនៅអូសបន្លាយ ជើងហោះហើរនៃភ្ញៀវទេសចរមកទស្សនានៅខេត្តសៀមរាបមិនដំណើរការ អាជីវកម្មក្នុងវិស័យសេវាកម្មមួយចំនួនធំត្រូវបានបិទ ជាបន្តបន្ទាប់យ៉ាងណាក្តី ក៏អ្នកសន្សំវត្ថុចាស់ៗតាំងពីឆ្នាំ១៩៩៨ រូបនេះនៅតែមានគំនិតសុទិដ្ឋិនិយមថា «វិស័យទេសចរណ៍នៅសៀមរាបមិនស្លាប់នោះឡើយ យើងត្រូវចូលរួម ឲ្យវិស័យនេះនៅមានដង្ហើមបន្ត បើមិនមានភ្ញៀវអន្តរជាតិហោះមកទស្សនាទេ យើងបើកសម្រាប់ភ្ញៀវក្នុងស្រុកសិនទៅ។ ក្នុងសម័យកូវីដនេះសៀមរាប ក៏នៅតែមានតំបន់ទេសចណ៍ និងរមណីយដ្ឋានខ្លះក៏មានភ្ញៀវជាតិដើរកម្សាន្តផងដែរ គ្រាន់តែថាមិនមានច្រើនដូចកាលមិនទាន់ផ្ទុះជំងឺនេះ ដំបូងខ្ញុំចង់បើកសារមន្ទីរនេះនៅ ខែមេសា តែមិនអាចបើកបាន ដូចច្នេះហើយទើបខ្ញុំសម្រេចយកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដែលជាថ្ងៃឈប់សម្រាកសងចូលឆ្នាំបើកសាកល្បងឲ្យភ្ញៀវបានចូលទស្សនា»។
«តើមានហេតុផលអ្វីខ្លះដែលជំរុញឲ្យម្ចាស់សារមន្ទីរនៅទឹកដីអង្គររូបនេះ សម្រេចចិត្តបើករបរសេវាកម្មដែលអាស្រ័យលើភ្ញៀវទេសចរនាអំឡុងវិបត្តិកូវីដផ្ទុះ និងរីករាយដាល បែបនេះ? តើម្ចាស់សារមន្ទីររូបនេះមានគិតពីបញ្ហាប្រឈមក្នុងរដូវកូវីដនេះដែរឬទេ? »
ចង់ដឹងហេតុផលអ្វីបានជាម្ចាស់សារមន្ទីររូបនេះសម្រេចចិត្តបើកសារមន្ទីរក្នុងសម័យកូវីដសូមទស្សនាវីដេអូសម្ភាសន៍របស់ Sabay ជាមួយលោក លី ប៉េងហេងម្ចាស់សារមន្ទីរវិមានសុខា៖