ប្រទេសអាស៊ានណាខ្លះ ដែលមាននាវាមុជទឹក?
- 2020-08-24 02:18:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ានណាខ្លះ ដែលមាននាវាមុជទឹក?
ចន្លោះមិនឃើញ
មកដល់ពេលនេះ ប្រទេសអាស៊ានបីប៉ុណ្ណោះដែលមាននាវាមុជទឹករួមមាន វៀតណាម ៦គ្រឿង, ម៉ាឡេស៊ី ២គ្រឿង និងមីយ៉ាន់ម៉ា ១គ្រឿង។ នេះបើតាមវេបសាយ Globalfirepower។
គួរកត់សម្គាល់ថា កាលពីចុងសប្តាហ៍កន្លងទៅ អនុគណៈកម្មាធិការមួយរបស់សភាថៃ បានយល់ព្រមឱ្យរដ្ឋាភិបាល ធ្វើនីតិវិធីទិញនាវាមុជទឹក ២គ្រឿងពីប្រទេសចិន ក្នុងតម្លៃប្រមាណ ២២,៥ពាន់លានបាត។ ក្នុងនោះ នាវាមុជទឹកទីមួយ បានបញ្ចប់នីតិវិធីរួចហើយដោយប្រើថវិកាឆ្នាំ២០១៧ ហើយនឹងប្រគល់ឱ្យថៃ នៅឆ្នាំ២០២៤។
ចំណែកប្រទេសអាស៊ានមួយទៀត គឺឥណ្ឌូណេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ក្នុងការទិញនាវាមុជទឹក ៣គ្រឿងកាលពីឆ្នាំ២០១១ តម្លៃ ១,០៧ពាន់លានដុល្លារ។ ក្នុងនោះ ២គ្រឿង កំពុងផលិតនៅកូរ៉េខាងត្បូង និង១គ្រឿងទៀតផលិតនៅឥណ្ឌូណេស៊ី។ នាវាដែលផលិតក្នុងស្រុករបស់ឥណ្ឌូណេស៊ី មានឈ្មោះថា Alugoro (405) បានសង់រួចហើយ ដោយកំពុងធ្វើតេស្តសាកល្បង៕
ចុចអាន៖ មិនមែនអាមេរិក រុស្ស៊ី ឬចិនទេ ដែលមាននាវាមុជទឹកច្រើនជាងគេបង្អស់ក្នុងពិភពលោកនោះ!