សុខ ធី មានឈ្មោះវ៉ៃនៅ ONE ទៀតហើយ តែលើកនេះ មិនមែនប៉ះថៃទេ!

  • 2020-08-24 03:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយចាញ់ Mongkolpetch យ៉ាងប្រផុតប្រផើយ​ នៅព្រឹត្តិការណ៍ ONE: NO SURRENDER III កាលពីថ្ងៃទី២១ ខែសីហា​កន្លងទៅនោះ សុខ ធី ត្រូវបាន ONE Championship ដាក់ឈ្មោះ​ឲ្យប្រកួត នៅក្នុងព្រឹត្តិការណ៍មួយទៀតហើយ គឺ ONE: A NEW BREED នាថ្ងៃទី២៨ ខែសីហានេះ។

សុខ ធី ពេលប្រកួតទល់នឹង Mongkolpetch កាលពីថ្ងៃទី២១ ខែសីហា (រូបភាព៖ ONE Championship)
អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍ គឺលើកនេះ សុខ ធី មិនមែនប៉ះកីឡាករថៃ ដូច ៤ដងកន្លងមកនោះទេ ពោលគឺប៉ះកីឡាករចិន Haung Ding។ ប៉ះថៃ ៤ដងកន្លងមក សុខ ធី មិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេ គឺចាញ់ Lerdsila ដោយពិន្ទុ២ដង, ចាញ់ Rodtang ដោយសន្លប់ម្ដង និងចាញ់ Mongkolpetch ដោយពិន្ទុម្ដង។

តើលើកនេះ សុខ ធី អាចរកជ័យជម្នះលើកដំបូងនៅសង្វៀនលំដាប់ពិភពលោក បានដែរឬទេ?

Huang Ding ជាអ្នកប្រដាល់ចិន ដែលចាប់ផ្ដើមនៅ ONE ដំបូង ក្នុងកម្មវិធី ONE Hero Series ដោយឈ្នះ Yuan Hao កាលពីខែកក្កដា ឆ្នាំ២០១៩។ ក្រោយ​ទទួលជ័យជម្នះ អ្នកប្រដាល់កម្ពស់ ១,៧៤ម៉ែត្ររូបនេះ បានទទួលកុងត្រានៅ ONE Championship ប៉ុន្តែ​បានប្រកួត​ចាញ់​ពិន្ទុ Fahdi Khaled កាលពីព្រឹត្តិការណ៍ ONE: NO SURRENDER II កាលពីថ្ងៃទី១៤ ខែសីហា។

Huang Ding (ក្រហម) ពេលប្រកួត​ទល់នឹង Fahdi Khalet កាលពីថ្ងៃទី១៤ ខែសីហា (រូបភាព៖ ONE Championship)

សូមទស្សនា​ការប្រកួត​ចុងក្រោយ​របស់កីឡាករ​ទាំង ២ ដូចខាងក្រោម៖

សុខ ធី vs Mongkolpetch៖

Huang Ding vs Fahdi Khaled៖

អត្ថបទថ្មី
;