MV ខ្នាតធំ​បែប Action «ជូនដំណើរអូនឡើងផ្លូវ Highway» ចេញហើយ

  • 2020-08-24 07:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


MV ចម្រៀង​ខ្នាតធំបំផុតមួយ​ដែល​ជាប្រភេទ Action មានចំណងជើងថា «ជូនដំណើរអូនឡើងផ្លូវ Highway» ច្រៀងដោយខេម គឺបាន​ចេញជាផ្លូវការនៅថ្ងៃនេះហើយ ដែលបង្ហោះលើបណ្តាញ Youtube របស់ផលិតកម្ម Galaxy Navatra។

ការសម្តែងក្នុងបទចម្រៀងនេះ ខេម បាន​ដើរតួឯកជាមេប៉េអ៊ឹម១រូប ហើយ​បើកប្រតិបត្តិចាប់​​ក្រុម​ជនល្មើស​ ហើយក្នុងចំណោមអ្នកពាក់ព័ន្ធនោះ​ក៏មានមិត្តស្រីរបស់​ខេមផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ​មាន​ការចូលរួមសម្តែងពីមនុស្សដ៏ច្រើនពិសេសកម្លាំងសមត្ថកិច្ច ហើយនឹងមានតារាចម្រៀងជើងចាស់លោក សាន ផានិតផងដែរ ក្នុងនោះ​ក៏មានការប្រើប្រាស់​ឧទ្ធម្ភាគចក្រ និងរថយន្តទំនើបៗ។

តោះមកទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី
;