យុវជនអ៊ីស្រាអែល២នាក់ ជីកដីសុខៗ​ ស្រាប់តែប្រទះឃើញ​កាក់មាស​អាយុកាលជាង ១ពាន់ឆ្នាំ

  • 2020-08-25 03:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជនពីរនាក់ បានប្រទះឃើញ​កំណប់​កាក់មាស​អាយុកាល ១១០០ឆ្នាំ នៅក្រុង Yavne ភាគកណ្តាល​អ៊ីស្រាអែល។ នេះបើតាមការប្រកាស​របស់​អាជ្ញាធរបុរាណវិទ្យាអ៊ីស្រាអែល (IAA) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២០។

យុវជន១រូប ក្នុងចំណោម​២នាក់នេះ បាន​ឱ្យដឹងថា វាពិត​ជាគួរឱ្យភ្ញាក់ផ្អើល ដោយជីកដី​ប្រទះឃើញ​របស់អ្វីម្យ៉ាង​ដូចស្លឹកឈើស្តើង។ «នៅពេល​ដែលខ្ញុំ​មើលម្តងទៀត ការពិត​វាគឺជាកាក់មាសសោះ។ ខ្ញុំ​ពិត​ជារំភើប​ណាស់​ដែល​រកឃើញ​កំណប់បុរាណ​ដ៏ពិសេសនេះ»។

លោក Robert Kool អ្នកជំនាញកាក់បុរាណម្នាក់នៅ IAA អះអាងថា កាក់នេះ ត្រូវបានប្រើប្រាស់​នៅចុងស.វទី៩ ក្រោម​ចក្រភព Islamic Abbasid Caliphate (បើគិតបច្ចុប្បន្នផ្ទៃដីចក្រភពនេះ លាតសន្ធឹងពី​អាល់ហ្សេរី ទៅដល់អាហ្គានីស្ថាន)។ កាក់មាស​ដែលរកឃើញទាំងអស់មានចំនួន ៤២៥កាក់ ធ្វើឡើងពីមាសសុទ្ធ ២៤ការ៉ាត និងមានទម្ងន់ ៨៤៥ក្រាម។

ចំណែក​ប្រធាន​ប្រចាំការ​នៅកន្លែងរុករកនេះ បានអះអាងថា ការ​រកឃើញកាក់មាស​នេះ គឺជារឿងដ៏កម្រណាស់ ព្រោះ​ចាប់តាំងពីជំនាន់នោះមក គេលែងប្រើកាក់មាសហើយ និងត្រូវបាន​យកទៅរំលាយចោល៕

ប្រភព៖ CNN

អត្ថបទថ្មី
;