James លេច​ឮ​ដំណឹង​ទៅលេង​ឲ្យ​ក្លឹប​អង់គ្លេស​មួយ​ មាន​គ្រូ​សំណព្វចិត្ត​នៅ​ទីនោះ

  • 2020-08-26 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


James Rodriguez ​កំពុង​ត្រូវ​បាន​សារព័ត៌មាន​នានា​អង់គ្លេស​​Telegraph Football ​ចុះ​ផ្សាយ​ថា រូប​គេ​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Everton ​ដែល​មាន​លោក Carlo Ancelotti ជា​អ្នក​ចាត់​ការ​ទូទៅ។

​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូឡំប៊ី​វ័យ ២៩ ​ឆ្នាំ​ ធ្លាប់​ជា​ ​សិស្ស​សំណព្វចិត្ត​លោក Carlo ​កាល​​ដឹក​នាំ​ក្រុម Real Madrid និង Bayern Munich ។ ឥឡូវ​ក្លឹប​ ​ដែល​មាន​មូលដ្ឋាន​នៅ Merseryside ​នេះ​កំពុង​ចាប់អារម្មណ៍​រូប​គេ​ និង​បាន​ទៅ​ចរចារ​ដើម្បី​សម្រេច​ការ​ផ្ទេរ ស្រប​ពេល​ដែល Jame ​ក៏​ស្រពិចស្រពិល​ជាមួយ​អនាគត ​មិន​ទាន់​ធានា​បាន​កៅអី​លេង​បាន​ជាប់​លាប់​។ កាលប៉ុនា្មនសប្ដាហ៍​មុន ក៏លេចឮថា Atletico Madrid ចាប់អារម្មណ៍គ្រោង​នឹង​ យករូបគេទៅរួមក្រុមក្នុងលក្ខខ័ណ្ឌខ្ចីជើង ផងដែរ។

​ស្រង់​សម្តី​អ្នកចាត់ការ​វ័យ ៤៨ ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន "រឿង​ ​Jame មែន​ទេ? ប្រាកដ​ណាស់ ខ្ញុំ​ចូល​ចិត្ត​គេ​ខ្លាំង។ កាល​ខ្ញុំ​ចាក​ចេញពី Madrid ទៅ Munich គេ​បាន​ទៅ​ដល់​នោះ​ដែរ” ​ខ្ញុំ​ទៅ​អ៊ីតាលី ឮ​ដំណឹង​ច្បោលៗ​ថា គេ​មក Napoli ​ឥឡូវ​ស្រាប់​តែ​ខ្ញុំ​មក​អង់គ្លេស ក៏​ឮ​ទៀត សង្ឍឹម​ថា វា​កើត​មែន​ទៅ​ចុះ" ៕

Jame និងលោក Carlo ​កាល​​ដឹក​នាំ​ក្រុម​Bayern Munich

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

;