អ៊ីស្រាអែល ចរចាយ៉ាង​សម្ងាត់​ជាមួយប្រទេសអារ៉ាប់ និងមេដឹកនាំមូស្លីម​ជាច្រើន

  • 2020-08-31 03:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាន​បញ្ជាក់​ថា អ៊ីស្រាអែល កំពុង​ចរចា​យ៉ាង​សម្ងាត់​ជាមួយ​ប្រទេសអារ៉ាប់ និង​មេដឹកនាំ​មូស្លីមជាច្រើន ដើម្បីផ្សះផ្សារគ្នា បន្ទាប់ពី​ភ្ជាប់ទំនាក់ទំនង​ជាមួយអារ៉ាប់រួម។ លោកថ្លែងដូច្នេះ​ក្នុងសន្និសីទ​កាសែតរួមគ្នាជាមួយមន្រ្តីជាន់ខ្ពស់​អាមេរិក​កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២០។

លោក​បានអះអាងថា ប្រទេស​អារ៉ាប់ទាំងនោះ ទទួលស្គាល់​ថា ពួកគេនឹងមាន​ផលប្រយោជន៍​ពិតៗ​ចំពោះ​ការភ្ជាប់ទំនាក់​ទំនង​ជាមួយអ៊ីស្រាអែល។

សូមជម្រាប​ថា នៅថ្ងៃទី៣១សីហានេះ អ៊ីស្រាអែល បាន​បើកជើងហោះហើរ​ត្រង់​ទៅកាន់​អារ៉ាប់រួម ជាលើកដំបូង ក្រោយ​ប្រទេស​ទាំងពីរ ភ្ជាប់ទំនាក់ទំនងគ្នា​ ក្រោម​ការជួយជ្រុមជ្រែង​ពី​អាមេរិក។ គណៈប្រតិភូ​អ៊ីស្រាអែល រួមជាមួយ​មន្រ្តីអាមេរិក នឹងធ្វើដំណើរទៅអារ៉ាប់រួម ដើម្បី​ពិភាក្សា​អំពី​ការជំរុញ​វិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ សុខាភិបាល ថាមពល និងសន្តិសុខ៕

ប្រភព៖ china.org

អត្ថបទថ្មី
;