អតីត​​មេគុក​ទួលស្លែង កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ ទទួលមរណភាព!

  • 2020-09-02 00:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ អតីត​ប្រធាន​មន្ទីរ​ស-២១ ឬ​ គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម បានទទួលមរណភាពហើយ នៅវេលាម៉ោង០០:៥១​នាទី​រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២០​នេះ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ នេះបើយោងតាមលោក នេត្រ ភក្រ្ដា អ្នកនាំពាក្យ​សាលាក្ដីខ្មែរក្រហម។

រូបភាពពីលោក នេត្រ ភក្រ្ដា
ឌុចត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំ និងសំណងលើការសហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់៕

អត្ថបទថ្មី
;