គេថាម៉េចខ្លះ រឿងដែល​នារី​រូបនេះ ចាប់ពងខ្លាថតបង្ហោះលើបណ្តាញសង្គម?

  • 2020-09-02 03:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារីដែលជាអ្នកទេសចរម្នាក់ បាន​ថតសែលហ្វី​ជាមួយសត្វខ្លា ហើយ​បន្ទាប់មក​ចាប់កាន់ពងខ្លា​ថត​នៅ​ក្នុងសួនសត្វ​ Tiger Kingdom ខេត្តឆៀងម៉ៃ ប្រទេសថៃ រួចបង្ហោះលើបណ្តាញ​សង្គម កាលពីចុងខែសីហាកន្លងទៅ។

នារីថៃរូបនេះ ត្រូវបានគេ​ដឹងថាមានឈ្មោះ Waraschaya Akkarachaiyapas ក្រោយបង្ហោះ​រូប លើបណ្តាញ​អ៊ីនធើណែត គឺបាន​បង្កជាកំហឹង​ដល់​ប្រជាជន​ក្នុងតំបន់ ដោយថាជាការប្រមាថ​សត្វខ្លា។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​សរសេររិះគន់​ថា នេះ​ជាសកម្មភាព​ដ៏​ឈ្លើយ។ ខ្លា​មិនអនុញ្ញាតឱ្យអ្នក​ប៉ះ​កន្លែងឯកជន​របស់វាឡើយ។ អ្នកគ្មាន​សិទ្ធិ​ធ្វើអ៊ីចឹងឡើយ។ អ្នកខ្លះទៀតថា ការធ្វើបែបនេះគឺគ្រោះថ្នាក់ណាស់ បើខ្លាវាខឹង វាអាចខាំអ្នកវិញ។

យ៉ាងណាមិញ Waraschaya បានឆ្លើយតបវិញថា នាង​គឺជាមនុស្ស​ដែលស្រលាញ់សត្វ។

បើតាមប្រធាន​គ្រប់​គ្រង​សួនសត្វនេះ លោក Pirom Cahntama បាន​លើកឡើង​ថា ភ្ញៀវ​ទេសចរ​មិនត្រូវ​បាន​អនុញ្ញាតឱ្យ​ចាប់ក្តោបពង​ខ្លានោះទេ ប៉ុន្តែ​ពួកគេអាច​ប៉ះផ្នែកណាមួយនៃរាងកាយ​សត្វបាន។ «ចាប់ពីពេលនេះតទៅ យើង​នឹងប្រាកដថា គ្មាន​អ្នកទេសចរណាដែល​អាចប៉ះពងខ្លា​បាន​ទៀតឡើយ»៕

ប្រភព៖ Dailymail

អត្ថបទថ្មី
;