ផ្លូវការ! Jame ​បាន​ផ្លាស់​ទៅ​លេង​នៅ Premier League ​

  • 2020-09-02 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប​អង់គ្លេស Everton បាន​ព្រមព្រៀង​ជាមួយ​ Real Madrid ក្នុងការផ្ទេរខ្សែបម្រើ James Rodriguez លើកុងត្រារយៈពេល ៣ ឆ្នាំ​តម្លៃពលកម្មជាង ៤លានផោន។

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូឡំប៊ី​វ័យ ២៩ ​ឆ្នាំ​ ធ្លាប់​ជា​ ​សិស្ស​សំណព្វចិត្ត​លោក Carlo ​កាល​​ដឹក​នាំ​ក្រុម Real Madrid និង Bayern Munich ។ ស្រប​ពេល​ដែល Jame ​ក៏​ស្រពិចស្រពិល​ជាមួយ​អនាគត​ជាមួយ Real Madrid ​មិន​ទាន់​ធានា​បាន​កៅអី​លេង​បាន​ជាប់​លាប់។

សម្រាប់ការ​ចុះកុងត្រា​នេះ​ដែរ James ក្លាយ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​​ដំបូងគេ ដែល​លោក Ancelotti យក​បាន​ក្នុង​រដូវ​កាល​ដោះដូរកីឡាករនេះ៕

វីដេអូ​ពេល Jame លេងឲ្យ Bayern ក្នុងលក្ខខ័ណ្ឌខ្ចីជើង៖

Jame និងលោក Carlo ​កាល​​ដឹក​នាំ​ក្រុម​Bayern Munich

ប្រភព៖ AS English ប្រែ​សម្រួល៖ រក្សា

;