របៀបថតរូបបែបកំប្លែងនិងស្រស់ស្អាតស័ក្តិសម្រាប់មិត្តយុវវ័យពេលទៅដើរលេងទំាង ៥ស្ទីល

  • 2020-09-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់តំាងពីមនុស្សភាគច្រើនអាចប្រើប្រាស់បណ្តាញសង្គមបាន ការថតរូបបង្ហោះនៅលើបណ្តាញសង្គមពិតជាមានការពេញនិយមខ្លំាងពីសំណាក់មិត្តយុវវ័យ។ មិនថាប្រុសស្រីនោះទេតែងតែមានការច្នៃប្រឌិតនៅពេលថតរូបឲ្យបានស្រស់ស្អាតដោយបូករួមជាមួយនឹងទេសភាពក៏ដូចជាការចេះថតរូបផងដែរ។ ដូចនេះ ខាងក្រោមជា ស្ទីលថតចំនួន ៥ដែលយុវវ័យគួរថតលេង ប្រសិនបើអ្នកចូលចិត្តបែបគួរឲ្យស្រឡាញ់និងកំប្លែងរួមមាន៖

១. ស្ទីលក្បាលទល់ក្បាល

ដំបូងអ្នកត្រូវដាក់កាម៉េរានៅលើដីផ្ទាល់ រួចហើយអ្នកត្រូវឱនក្បាលចុះក្រោមដោយសម្លឹងមើលកាម៉េរាហើយធ្វើមុខស្មើ។ ចំណែកដៃរបស់អ្នកត្រូវដាក់លើស្មាររបស់មិត្តភ័ក្តិអ្នក។

២. ស្ទីលមើលទៅឆ្ងាយអត់ដឹងខ្លួន

ដំបូងមិត្តរបស់អ្នកត្រូវអង្គុយលើសាឡុង ឬគ្រែ បន្ទាប់មកទៀតអ្នកក៏មកគេងលើភ្លៅរបស់ពួកគេទំាងពីរនាក់។ អ្នកដេកត្រូវដាក់ដៃលើចង្កេះធ្វើមុខហំ ហើយដៃម្ខាងទៀតត្រូវច្រត់លើសាឡុងនោះ។ មុខរបស់អ្នកទំាងពីរទៀតត្រូវមើលទៅឲ្យឆ្ងាយហើយទឹកមុខស្មើ។

៣. ស្ទីលកាន់នាឡិកាឲ្យមិត្តអ្នក

ជាដំបូង អ្នកត្រូវពាក់វ៉ែនតាខ្មៅរៀងៗខ្លួន រួចហើយអ្នកឈរមុខគេត្រូវយកដៃមកកាន់វ៉ែនតានោះ។ បន្ទាប់មក អ្នកបន្ទាប់ទៀត ក៏ត្រូវធ្វើដូច្នោះដែរដោយកាន់ចុងវ៉ែនតាតៗគ្នា។

៤. ស្ទីលឈរ ឬ អង្គុយបន្តគ្នា

សម្រាប់ស្ទីលមួយនេះវិញ អ្នកអាចឈរក៏បាន អង្គុយក៏បានតាមចិត្ត។ តែអ្នកត្រូវតែឈរបន្តគ្នាឲ្យឃើញមុខម្នាក់ៗ។ បន្ទាប់មកទៀត អ្នកអាចលេងទឹកមុខ ឬក៏កាច់រាងតាមខ្លួនចូលចិត្ត។

៥. ស្ទីលធ្វើដៃជារូបផ្កាយ

ស្ទីលចុងក្រោយនោះគឺពិសេសជាងគេតែម្តង ព្រោះថាស្ទីលនេះខុសប្លែកពីមុនៗ។ អ្នកអាចមានគ្នា ៤នាក់ត្រូវខ្វែងដៃគ្នាធ្វើយ៉ាងណាឲ្យចេញជារូបផ្កាយដូចរូបបានបង្ហាញនេះ។ ទំាងអស់នេះ គឺជាស្ទីលថតសម្រាប់មិត្តយុវវ័យសម័យថ្មី ចូលចិត្តបង្ហោះរូបលើបណ្តាញសង្គមគឺត្រូវម៉ាច់តែម្តង៕

រូបភាព៖ Little Red Book

ចុចអានបន្ត៖

ពិបាកដកចិត្ត! ម៉ូដកាបូបតូចៗ ស្រួលស្ពាយតាមខ្លួន ប្រើបានគ្រប់កាលៈទេសៈ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

;