លោក ឃឹម ហ្វីណង់ បានទទួលតំណែងថ្មីក្នុងបក្សប្រជាជន
- 2020-09-03 03:11:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឃឹម ហ្វីណង់ បានទទួលតំណែងថ្មីក្នុងបក្សប្រជាជន
ចន្លោះមិនឃើញ
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី។ ការប្រកាសតែងតាំងតួនាទីថ្មីនេះ ធ្វើឡើង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ។
លោកបានសរសេរក្នុងទំទ័រហ្វេសបុកថា៖ «តួនាទីថ្មី ទំនួលខុសត្រូវថ្មី ភារកិច្ចថ្មី ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីអោយរឹតតែបានល្អប្រសើរ ស័ក្តិសមនឹងជំនឿទុកចិត្ត និងភាពជឿជាក់ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់បានផ្តល់ជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក»។
លោកបន្តថា «ពិតមែនតែជាតួនាទីខាងផ្នែកនយោបាយ ប៉ុន្តែរដ្ឋបាលសាធារណៈ ជីវភាពប្រចាំថ្ងៃ និងកត្តានយោបាយ គឺជាចំណងប្រទាក់ក្រឡាគ្នាខាងផ្នែកសង្គមមួយដែលមិនអាចកាត់ផ្តាច់បាន ហើយទាមទារឱ្យផ្នែកទាំង៣នេះត្រូវដើរទន្ទឹមគ្នានិងស្របគ្នាក្នុងទិសតែមួយ នោះទើបសុខដុមីយកម្មនៃសង្គមមួយអាចកើតមានបាន»៕
ប្រភព៖ ហ្វេសបុក លោក ឃឹម ហ្វីណង់