តួឯក​ស្រី​រឿង​អាសអាភាស​ហុងកុង បង្ហើប​ពីវិធី​ធម្មជាតិ​ធ្វើ​ឲ្យ​ដើមទ្រូង​ធំស្អាត

  • 2020-09-04 06:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កេរ្តិ៍ឈ្មោះ​ស្រី​ស្អាត Lan Yan ចាប់​ផ្ដើម​មាន​គេ​ស្គាល់​ច្រើន បន្ទាប់​ពី​នាង​ដាក់​ចិត្ត​ដាក់​កាយ​ហ៊ាន​សម្ដែង​​នៅ​ក្នុង​ភាពយន្ត​ក្ដៅសាច់​ហុងកុង​​​​មួយ​ដែល​មាន​​ចំណង​ជើង​ថា ""3D Sex and Zen: Extreme Ecstasy"។ Lan Yan គឺ​ជា​កូន​កាត់​រុស្ស៊ី-ចិន ហើយ​មាន​មុខមាត់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់ បូករួម​និង​ដង​ខ្លួន​ដ៏​សិចស៊ី​ថែម​ទៀត​ផង​ ដែល​ទទួល​​បាន​ការ​កោត​សរសើរ​ជា​​ខ្លាំង​ពី​សំណាក់​​អ្នក​គាំទ្រ។

ពេល​ត្រូវ​គេ​សួរ​​នាំ​ពី​គន្លឹះ​រក្សា​សម្រស់ និង​ដើមទ្រូង​ឲ្យ​បាន​ស្អាត Lan Yan បាន​រៀបរាប់​ថា នាង​រមែង​ទទួលទាន​អាហារ​​ក្នុង​កម្រិត​ដែល​មាន​តុល្យភាព​ល្អ ​​​​​​​​​​​និង​ធ្វើ​លំហាត់​ប្រាណ​​ប្រមាណ ២ ទៅ ៣​​ម៉ោង​ជា​ប្រចាំ។ មួយ​វិញ​ទៀត ជា​រៀងរាល់​យប់​មុន​ចូល​គេង នាង​តែង​ម៉ាស្សា​ដើមទ្រូង ៣ ទៅ ​៥​នាទី។ ការ​ម៉ាស្សា​នេះ​គឺ​ប្រើ​ក្រណាត់​ក្ដៅ​ឧណ្ហៗ ហើយ​​យក​មក​គ្រប​ពី​លើ​សុដន់​ទាំង​សងខាង រួច​ម៉ាស្សា​ពី​ឆ្វេង​ទៅ​ស្ដាំ​ឲ្យ​បាន ២០ ទៅ ៥០​ដង។ Lan Yan បាន​បន្ត​ថា វិធីសាស្ត្រ​នេះ​បាន​ជួយ​ឲ្យ​ដើមទ្រូង​នាង​ស្អាត ហើយឡើង​ធំ​បាន ២​សង់ទីម៉ែត្រ​ក្នុង​រយៈពេល ២​ទៅ​៣​ខែ។

សូម​រំលឹក​ថា ​​​​​​​​​​​​​Lan Yan ចាប់​អាជីព​សម្ដែង​នៅ​​ឆ្នាំ​២០០៥ ដោយរឿង​ដំបូង​​មាន​ចំណង​ជើង​ថា "Everlasting Regret"។ លុះ​ដល់​ឆ្នាំ​២០០៦ នាង​បាន​ថត​រឿង​ឲ្យ​រុស្ស៊ី មាន​ចំណង​​ជើង​ថា "Potseluy babochki" ដែលផ្ទុះ​ការ​គាំទ្រ​យ៉ាង​សម្បើម។ ​​​​​​​​​​​មក​ដល់​ឆ្នាំ​២០០៧ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​Lan Yan ក៏​ត្រូវ​គេ​ហៅ​មក​ឲ្យ​សម្ដែង​នៅ​លើ​ទឹក​ដី​ហុងកុង មក​ទល់​នឹង​សព្វ​ថ្ងៃ៕

ប្រភព៖ 24h.com.vn ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;