ថៃ ចង់ប្តូរគំនិតពីការសង់ព្រែកជីកក្រាដែលចុះកិច្ចព្រមព្រៀងជាមួយចិន មកធ្វើរឿងនេះវិញ
- 2020-09-04 02:49:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ចង់ប្តូរគំនិតពីការសង់ព្រែកជីកក្រាដែលចុះកិច្ចព្រមព្រៀងជាមួយចិន មកធ្វើរឿងនេះវិញ
ចន្លោះមិនឃើញ
រដ្ឋាភិបាលថៃ បានបង្ហាញពីការចង់ផ្លាស់ប្តូរគំនិតពីការសាងសង់ព្រែកជីកក្រា (Kra Canal) មកសង់កំពង់ផែទឹកជ្រៅចំនួន២ ផ្លូវដែក១ និងផ្លូវហាយវេ ១ វិញ។ ការសិក្សាផែនការ គ្រោងនឹងចំណាយប្រមាណ ៥,៣លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក Saksiam Chidchob រដ្ឋមន្រ្តីដឹកជញ្ជូនថៃ ក្នុងកិច្ចសម្ភាសន៍មួយជាមួយ សារព័ត៌មាន Bloomberg កាលពីសប្តាហ៍មុន។
លោកអះអាងថា ការសង់កំពង់ផែ និងផ្លូវដែកនេះ គឺចំណាយតិចជាង និងមានផលប៉ះពាល់បរិស្ថានតិចជាងការសាងសង់ព្រែកជីកក្រា។ «ការប្រើប្រាស់ផ្លូវជម្រើសមួយ ឆ្លងតាមប្រទេសថៃ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនជាង ២ថ្ងៃ ដែលនេះគឺមានតម្លៃណាស់សម្រាប់ពាណិជ្ជកម្ម»។
សូមរំលឹកថា កាលពីឆ្នាំ២០១៥ ថៃ និងចិន បានចុះ MoU ស្តីពីគម្រោងសាងសង់ព្រែកជីកក្រា ប្រវែង ១០០គីឡូម៉ែត្រ ទទឹង ៤០០ម៉ែត្រ នៅភាគខាងត្បូងបំផុតនៃប្រទេសថៃ ដែលភ្ជាប់ពីឈូងសមុទ្រថៃ ទៅសមុទ្រអានដាម៉ាន់។ ការធ្វើដំណើរតាមព្រែកជីកនេះ គឺលឿនជាងខ្លាំងណាស់ពីការធ្វើដំណើរតាមច្រកសមុទ្រម៉ាឡាកា។ ប៉ុន្តែគម្រោងសង់ព្រែកជីកនេះ អាចនឹងចំណាយដល់ ២៨ពាន់លានដុល្លារឯណោះ៕
ប្រភព៖ Global Construction Review