De Gea ជាប់​ជា​កីឡាករ​ល្អ​ជាង​គេ​ ​ក្រោយ​ចប់​ប្រកួត​ ​អេស្ប៉ាញ​ ​ស្មើ​ ​អាឡឺម៉ង់ នាទី ៩០+៥

  • 2020-09-04 02:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ UEFA Nations League មាន ១០ គូ​តាម​ពូល​និមួយ​ៗ​ធ្វើ​ការ​ប្រកួត​គ្នា​ ​កាល​ពី​យប់​ថ្ងៃ​ទី ៣ កញ្ញា​។ គូប្រកួត​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ ស្ថិត​ក្នុង​​ពូល ៤ នៃ​ League A ។ ខ្សែប្រយុទ្ធ Timo Werner ស៊ុត​ឲ្យ​អាឡឺម៉ង់នាំមុខ​នាទី ៥០ មកម្ល៉េះ ប៉ុន្តែ​ត្រូវ​បាន​ ខ្សែ​ការពារ​ Jose ​Gayà ទាត់​បញ្ចូល​ទី ជួួយ ​​​​អេស្ប៉ាញ​ ​តាម​ស្មើ​ ​អាឡឺម៉ង់​ ​នៅ​នាទី ៩០+៥ ​បញ្ចប់​លទ្ធផល ១-១ យកបានម្ខាង១ពិន្ទុប៉ុណ្ណោះ។

ក្រោយ​ចប់​ការ​ប្រកួត អ្នក​ចាំទី​ដៃ​ទី ១ ​David De Gea ​លេង​ឲ្យ​ក្លឹប Manchester United​ ​ជាប់​ជា​កីឡាករ​ល្អ​ជាង​គេ​ (Man of the Match) ​​ក្រោយ​ពេល​ជួយ​ទប់​សង្គ្រោះ​បាល់​៧ដង ពី​ការ​ប៉ុន​ប៉ង​ស៊ុត​របស់​កីឡាករ​​ ​អាល្លឺម៉ង់។

វីដេអូហាយឡាយខាងក្រោម៖

ខ្សែប្រយុទ្ធ Timo Werner
ខ្សែ​ការពារ​ Jose ​Gayà
អ្នក​ចាំទី​ដៃ​ទី ១ ​David De Gea

លទ្ធផល​ទាំង១០ គូ

ប្រភព៖ Whoscore

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;