ចិន បើក​ជើងហោះហើរត្រង់​ទៅប៉េកាំង ពីប្រទេសទាំងនេះវិញ ក្នុងនោះក៏មានកម្ពុជាដែរ

  • 2020-09-04 06:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​អាកាសចរណ៍ស៊ីវិលចិន បាន​ប្រកាស​ថា ខ្លួន​​បើកឡើងវិញ​នូវជើងហោះហើរត្រង់​ពី​ប្រទេសចំនួន៨ ទៅកាន់ក្រុងប៉េកាំង រួមមានដូចជា ថៃ, កម្ពុជា, ក្រិច, ដាណឺម៉ាក់, ស៊ុយអែត និង​កាណាដា។

កាលពីខែមីនាកន្លងទៅ អាជ្ញាធរចិន ​បាន​បញ្ជា​ឱ្យ​បិទ​ជើងហោះហើរអន្តរជាតិ ទៅកាន់ក្រុងប៉េកាំងទាំងអស់ ពោលគឺ​ជើងហោះហើរដែល​មកពីបរទេស គឺត្រូវបង្វែរទៅព្រលានយន្តហោះផ្សេងក្រៅពីក្រុងប៉េកាំង ដើម្បីទប់ស្កាត់​ការចម្លងវីរុសកូវីដ១៩។

ទោះជាយ៉ាងនេះក្តី រដ្ឋបាលអាកាសចរណ៍ចិន បាន​ព្រមាន​ថា ខ្លួននឹង​បិទជើងហោះហើរត្រង់នេះវិញ ប្រសិន​បើរកឃើញ​មានអ្នកផ្ទុកកូវីដ១៩ លើសពី៣នាក់ នៅពេលមកដល់​ព្រលានយន្តហោះក្រុងប៉េកាំង៕

ប្រភព៖ Reuters

អត្ថបទថ្មី
;