ដល់​បាត់​ហើយ រក​ឃើញ​តារា​ខ្មែរ​២ដួងថ្មី ពាក់​នាឡិកា​មាន​តម្លៃ​ថ្លៃ​ជាង ព្រាប សុវត្ថិ ទៅ​ទៀត!

  • 2020-09-04 08:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ប្រិយមិត្ត​បាន និង​កំពុង​ចាប់​អារម្មណ៍​របស់​លម្អ​ខ្លួន ពោល​គឺ​នាឡិកា​ដៃ​របស់​លោក ព្រាប សុវត្ថិ ដែល​លោក​បាន​ប្រើ​នាឡិកា​មាន​តម្លៃ​ប្រមាណ ១០ម៉ឺន​ដុល្លារ តែ​ឥឡូវ​នេះ​លេច​ចេញ​តារា​ខ្មែរ​ចំនួន ២​ដួង ពាក់​នាឡិកា​ដៃ​មាន​តម្លៃ​ជាង​កំពូល​តារា​ចម្រៀង​ប្រុស​រូប​នេះ​ទៅ​ទៀត។

តារា​ខ្មែរ​២​ដួង​នោះ គឺ​តារា​ចម្រៀង​រួម​ទ្រនំ ពេជ្រ សោភា និង​រ៉ូលីន។ នេះ​បើ​តាម​ទំព័រ​លក់​នាឡិកា​ក្នុង​ស្រុក​តែ​មួយ​នឹង​ដែល​បញ្ចេញ​ករណី​នាឡិកា ព្រាប សុវត្ថិ។ ទំព័រ​លក់​ខាង​នាឡិកា​បុរាណ​ៗ​នេះ បាន​បញ្ចេញ​មុន​នេះ​ថា លោក ព្រាប សុវត្ថិ មាន​ពាក់​នាឡិកា​ម៉ាក Patek Phillipe មាន​តម្លៃ​ប្រមាណ ១០ម៉ឺន​ដុល្លារ​អាមេរិក។

នាឡិកា​សែ​ស្រឡាយ Patek នេះ គឺ​ជា​ប្រភេទ​នាឡិកា​ប្រើ​ប្រាស់​ដោយ​ឥស្សរជន​កំពូល អ្នក​មាន ឬ​សេដ្ឋី និង​មហា​សេដ្ឋី ក្នុង​នៅ​ក្នុង​ស្រុក មាន​ល្បី​ថា សម្ដេច​នាយករដ្ឋមន្ត្រី មាន​ប្រើ​ប្រាស់​ដែរ ឯ​តម្លៃ​នោះ គឺ​ប្រមាណ ២លាន​ដុល្លារ​អាមេរិក​ឯណោះ។ យ៉ាង​ណា នេះ​មិន​មែន​តម្លៃ​ខ្ពស់​បំផុត​នៃ​តម្លៃ​របស់​លម្អ​កាយ​ដែល​គេ​ហៅ​ថា "ស្ដេច​នាឡិកា" នោះ​ឡើយ។

តាម​អ្នក​ជំនាញ​ខាង​នាឡិកា បាន​បង្ហើប​ថា Patek Phillipe អាច​មាន​តម្លៃ​ដល់​ទៅ ១០-២០ លាន​ដុល្លារ​ទៀត។ វិល​មក​តារា ២​ដួង​របស់​កម្ពុជា គឺ ពេជ្រ សោភា និង​រ៉ូលីន ពាក់​នាឡិកា​ថ្លៃ​ជាង​កំពូល​តារា​ចម្រៀង​ប្រុស ក្នុង​នោះ ពេជ្រ សោភា ប្រើ​ប្រាស់​ម៉ូដែល Richard Mille Lady RM 07-01 ឯ​តម្លៃ គឺ ១៦ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ដោយ​ឡែក​តារា​ដែល​មាន​ទេពកោសល្យ​ច្រើន ឬ Miss Photo City រ៉ូលីន វិញ ក៏​មិន​ធម្មតា​ដែរ។ រ៉ូលីន ប្រើ​ប្រាស់​នាឡិកា Richard Mille 011 Flyback Chronograph ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ១២ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។ តាម​ទំព័រ​ហ្វេសប៊ុក​ខាង​លក់​នាឡិកា​ដដែល មាន​សិល្បករ​ល្បី​ៗ​ច្រើន​នាក់​ទៀត ក៏​ស្ថិត​ក្នុង​ចំណោម​មង្គល​ស្រឡាញ់​នាឡិកា​ដៃ​មាន​តម្លៃ​ខ្ពស់​ៗ​ដែរ។

យ៉ាង​ណា​ក៏​គេ​ឃើញ តារា​៣​ដួង​ខាង​លើ ព្រាប សុវត្ថិ ពេជ្រ សោភា រ៉ូលីន ប្រើ​ប្រាស់​របស់​មាន​តម្លៃ​ថ្លៃ​ជាង​បន្តិច៕

អត្ថបទ៖ ទារិកា

;