វៀតណាម​មាន​កម្លាំង​យោធា​ទុក​បម្រុង​ប្រើ​ច្រើន​ជាង​ថៃ​ដល់ ២៥​ដង

  • 2020-09-07 00:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន ​ប្រទេស​វៀតណាម​មាន​កម្លាំង​យោធា​សកម្ម​ចំនួន​សរុប ៤៨២ ០០០​នាក់ តែ​បើ​និយាយ​ពី​ប្រទេស​ថៃ​វិញ​គឺ​មាន​ត្រឹម ៣៦០ ៨៥០​នាក់​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​បើ​លើក​ឡើង​អំពី​កម្លាំង​យោធា​បម្រុង​របស់​វៀតណាម​​មាន​ដល់​ ៥​​លាន​នាក់​ឯណោះ ខណៈ​ដែល​ថៃ​មាន​ត្រឹម ២០​ម៉ឺន​នាក់។ នេះ​បើ​យោង​​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​វិបសាយ​ Global Firepower គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​​២០២០។

កម្លាំង​យោធា​វៀតណាម​មាន​ដូចជា៖

  • ប្រជាជន​សរុប៖ ប្រមាណ ៩៧​លាន​នាក់

  • កម្លាំង​ដែល​អាច​ប្រើ​ការ​បាន៖ ៥១ ០៤៣ ២១៦​នាក់

  • កម្លាំង​ដែល​​សក្ដិសម​ចូល​​យោធា៖ ៤១ ៨០៤ ៣៩៤​នាក់

  • អាយុ​ប្រជាជន​ដែល​ដល់​វ័យ​យោធា​ប្រចាំ​ឆ្នាំ៖ ១ ៦៥១ ២៧៤​នាក់

  • កម្លាំង​យោធា​សរុប៖ ៥ ៤៨២ ០០០​នាក់

  • កម្លាំង​យោធា​សកម្ម៖ ៤៨២ ០០០​នាក់

  • កម្លាំង​យោធា​បម្រុង​ទុក៖ ៥​ ០០០ ០០០​នាក់

កម្លាំង​យោធា​​ថៃ​មាន​ដូចជា៖

  • ប្រជាជន​សរុប៖ ប្រមាណ ៦៨​លាន​នាក់

  • កម្លាំង​ដែល​អាច​ប្រើ​ការ​បាន៖ ៣៥ ៥៤៣ ០១៤​នាក់

  • កម្លាំង​ដែល​​សក្ដិសម​ចូល​​យោធា៖ ២៧ ៣៦៨ ១២១​​នាក់

  • អាយុ​ប្រជាជន​ដែល​ដល់​វ័យ​យោធា​ប្រចាំ​ឆ្នាំ៖ ១ ០៩៤ ៧២៥​នាក់

  • កម្លាំង​យោធា​សរុប៖ ៥៦០ ៨៥០​នាក់

  • កម្លាំង​យោធា​សកម្ម៖ ៣៦០ ៨៥០​​នាក់

  • កម្លាំង​យោធា​បម្រុង​ទុក៖ ២០០ ០០០​​នាក់

ប្រភព៖ Globalfirepower ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;