Gareth Southgate ​ដក​កីឡាករ​អង់គ្លេស២នាក់​ ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រឿង​នាំ​ស្រី​ឡើង​សណ្ឋាគារ​

  • 2020-09-08 03:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mason Greenwood ​និង​ Phil Foden ត្រូវ​បាន​ ​នារី​រកស៊ី​ផ្លូវភេទ​២រូប​បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ ទម្លាយ​ឲ្យ​ដឹង​រឿង​ ​កីឡាករ​ជម្រើស​ជាតិ​​អង់គ្លេស​ទាំងពីរ​ ទាក់​ទង​ហៅ​ ​ពួក​នាង​​ឡើង​ទៅ​សណ្ឋាគារ​នៅ​អ៊ីស្លង់។

Gareth Southgate
​ក្រោយ​ដឹង​ដំណឹង​បែបនេះ​ ​លោក Gareth Southgate ជា​គ្រូ​បង្វឹក​ ​បាន​ដក​ពួក​គេ​ចេញ​ពី​ក្រុម​ភ្លាមៗ​ ​​អនុញ្ញាត​ឲ្យ​ហោះ​ទៅ​អង់គ្លេស​វិញ​ ​នៅ​ថ្ងៃ​នេះ។ ​ពួកគេ​ទាំង​ពីរ​ ​ក៏​​តេស្ត​រក​ឃើញ​សញ្ញា​វិជ្ជមាន​ផ្ទុក​កូវីដ១៩​ ​។ កីឡាករ​ទាំង​ពីរ​ដែល​ល្មើស​បែប​នេះ អាច​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ឬ​​ដក​​ឈ្មោះ​ពី​ក្រុម​ជម្រើសជាតិ​ដល់​ទៅ ៤ ប្រកួត​ថែម​ទៀត​ផង។

រី​ក្រុម​ជម្រើស​ជាតិ ​អង់គ្លេស​ ​កំពុង​ត្រៀម​ជំនួប​ទីពីរ​ទល់​នឹង ​ដាណឺម៉ាក ​ក្នុង​ការ​ប្រកួត​វិល​ជុំ​​សន្សំ​ពិន្ទុ​តាម​ពូល​នៃ​ពាន​រង្វាន់ UEFA Nations League បច្ចុប្បន្ន​ឈរ​លេខ​២​មាន​ ៣ពិន្ទុ​​ក្នុង​ពូល​២ នៃ​ League A ៕

វីដេអូបែកធ្លាយ៖

Mason Greenwood ​និង​ Phil Foden

ប្រភព៖ The Nation ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;