នារី​១០​រូប​នេះ ដែល​អ្នកសឹង​មិន​ជឿ​ថាមាន​ពិត​នៅ​លើ​ពិភពលោក

  • 2020-09-09 03:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​យើង​កើត​មកច្បាស់​ណាស់​គឺ​មាន​រូបរាង​កាយ មុខមាត់​មិន​ដូច​គ្នា​នោះ​ឡើយ។ យ៉ាង​ណា​មិញ មាន​អ្នក​ខ្លះ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​គេ​ខ្លាំង​សឹង​តែ​រក​ដូច​មិន​បាន។ នេះ​អាច​មក​​ពី​កត្តា​ហ្សែន​ពី​កំណើត ឬ​ក៏​ការ​​វះកាត់​កែ​សម្ផស្ស​ដែល​លើស​ជ្រុល​ពេក។ ជា​ឧទាហរណ៍ ខាង​ក្រោម​នេះ​មាន​​ស្ត្រី​ចំនួន ១០​នាក់ ដែល​មាន​រូបរាង​ចម្លែក​ខុស​គេ​បំផុត​នៅ​លើ​ពិភពលោក៖

១. Jocelyn Wildenstein

មុខមាត់​ដ៏​ចម្លែក​គួរ​ឲ្យ​ខ្លាច​របស់ Jocelyn កើត​ឡើង​ដោយសារ​តែ​ការ​វះកាត់​កែ​សម្ផស្ស​ខុស​បច្ចេកទេស។ ដំបូង​ឡើយ នាង​ចង់​វះកាត់​ឲ្យ​​មាន​មុខ​ស្រដៀង​សត្វ​ឆ្មា តែ​ជា​អកុសល​បែរ​ជា​ដូច​​សត្វ​ចម្លែក​ម៉្យាង​ទៅ​វិញ។ ការ​វះកាត់​របស់ Jocelyn ចំណាយ​អស់​ប្រមាណ ៤​លាន​ដុល្លារ។

២. Big Beshine

Beshine គឺ​ជា​ស្ត្រី​ដែល​មាន​ដើមទ្រូង​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក។ ដើមទ្រូង​ម្ខាងៗ​មាន​ទម្ងន់​ប្រហែល​ជិត ២០​គីឡូក្រាម។

៣. Julia Gnuse

៩៥%​នៃ​​រាងកាយ Julia Gnuse មាន​សុទ្ធ​តែ​ស្នាម​សាក់​ទាំង​អស់។ បែប​នេះ​ទើប​ Julia មាន​ឈ្មោះ​ជាប់​កំណត់​ត្រា​ពិភពលោក Guinness Record ជា​ស្ត្រី​មាន​ស្នាម​សាក់​ច្រើន​បំផុត​លើ​លោក។

៤. Kim Goodman

Kim Goodman ក៏​មាន​ឈ្មោះ​នៅ​ក្នុង​កំណត់​ត្រា​ពិភពលោក​​ដូច Julia Gnuse ផង​ដែរ ប៉ុន្តែ​ខាង​បញ្ចេញ​សមត្ថភាព​អាច​លាន​ភ្នែក​ចេញ​មក​ក្រៅ​បាន​ធំ​ដាច់​គេ។ ប្រវែង​គ្រាប់​ភ្នែក​ដែល Kim Goodman អាច​លាន​ចេញ​មក​ក្រៅ​បាន​គឺ ០,៤៧​អ៊ីញ។

៥. Elisany da Cruz Silva

Elisany គឺ​ជា​ស្ត្រី​ជនជាតិ​ប្រេស៊ីល ដែល​មាន​កម្ពស់​ខ្ពស់​​ជាង​គេ​​នៅ​លើ​ពិភពលោក។ កម្ពស់​នាង​គឺ ២,១​ម៉ែត្រ។

៦. Jyoti Amge

ផ្ទុយ​ពី Elisany នារី​ម្នាក់​ឈ្មោះ Jyoti គឺ​ជា​មនុស្ស​ស្រី​ដែល​ទាប​ជាង​គេ​បំផុត​លើ​ពិភពលោក។ កម្ពស់​នាង​មាន​ត្រឹម ០,៦​ម៉ែត្រ​តែ​ប៉ុណ្ណោះ។

៧. Asha Mandela

ស្ថិត​នៅ​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក Asha គឺ​ជា​ស្ត្រី​ដែល​សក់​វែង​ជាង​គេ​​ប្រវែង​ជិត ១៧​ម៉ែត្រ។

៨. Christine Walton

ម្ចាស់​កំណត់​ត្រា​ពិភពលោក​មួយ​រូប​នេះ​វិញ មាន​ក្រចក​វែង​ជាង​គេ។ ក្រចក​ដែល​វែង​បំផុត​របស់ Christine មាន​ប្រវែង​ប្រមាណ ៣,០៩​ម៉ែត្រ។

៩. Valeria Lukyanova

Valeria បាន​ប្រាប់​ថា នាង​ធ្លាប់​កែ​តែ​សុដន់​មួយ​មុខ​គត់ ឯ​ក្រៅ​ពី​នោះ​គឺ​កើត​មក​ធម្មជាតិ និង​ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ។ ព្រោះ​តែ​មាន​មុខ​មាត់ និង​រូបរាង​ដូច​នឹង​កូន​ក្រមុំ​តុក្កតា​ពេក ការ​អះអាង​របស់ Valeria គឺ​ពិបាក​នឹង​ធ្វើ​ឲ្យ​មហាជន​ជឿជាក់​ណាស់។

១០. Maria Jose Cristerna

Maria បាន​សម្រេច​កែប្រែ​រូបរាង​ខ្លួន​ឯង​ឲ្យ​​ដូច​ជា​បិសាច​ជញ្ជក់​ឈាម​អ៊ីចឹង។ ស្ទើរ​តែ​ពេញ​មួយ​តួ​ខ្លួន Maria មាន​សុទ្ធ​តែ​ស្នាម​សាក់។ បន្ថែម​ពី​នេះ ធ្មេញ ក៏​ដូចជា​ក្បាល​របស់​នាង​ក៏​ឆ្លង​កាត់​មុខ​កាំបិត​ជា​ច្រើន​ដង​ផង​ដែរ ទម្រាំ​​បំពេញ​សេចក្ដី​បំណង​​របស់​នាង​បាន​សម្រេច៕

ប្រភព៖ WonderList ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;