ចម្លើយសារភាពពីរឿងលំបាករបស់តារា K-Pop ទាំងនេះធ្វើឲ្យអ្នកគាំទ្រស្មានមិនដល់
- 2020-09-09 03:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លើយសារភាពពីរឿងលំបាករបស់តារា K-Pop ទាំងនេះធ្វើឲ្យអ្នកគាំទ្រស្មានមិនដល់
ចន្លោះមិនឃើញ
តារា K-Pop តែងបើកចំហររឿងជាច្រើនទៅកាន់អ្នកគាំទ្រ ប៉ុន្តែមិនមែនគ្រប់រឿងពួកគេសុទ្ធតែបង្ហាញនោះទេ តែពេល Idol លើកមកនិយាយម្ដងៗ Fan តែងមានការភ្ញាក់ផ្អើលជានិច្ច។
ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលតារាៗបានសារភាព និងទម្លាយប្រាប់ទៅអ្នកគាំទ្រ៖
Jimin គឺជាអ្នករាំដ៏សំខាន់ម្នាក់ប្រចាំ BTS និងត្រូវមនុស្សជាច្រើនកោតសរសើរនឹងសមត្ថភាពរាំរបស់លោក រាល់ពេលបង្ហាញក្បាច់ប្លែកៗអស្ចារ្យម្ដងៗ។ ប៉ុន្តែអ្នកដឹងទេ? Jimin ស្ទើរតែមិនបានចេញមុខក្នុងក្រុម BTS ទៅហើយ ដោយសារតែជំនាញរាំនេះ។ សាមីខ្លួននិយាយថា «ខ្ញុំស្ទើរតែបរាជ័យទៅហើយពេលនោះ ដោយសារខ្ញុំរាំមិនមែនជាអ្នករាំដ៏ពូកែ»។
លោកបន្តថា លោកពូកែខាងរាំរបាំសហសម័យហើយដោយសារក្បាច់រាំនោះ វាខុសគ្នាឆ្ងាយពីក្បាច់របស់ K-Pop ទើបវាក្លាយជាការលំបាកសម្រាប់លោកដែលត្រូវជំនះ។ ប៉ុន្តែទីបំផុតលោកនៅតែអាចធ្វើបានរហូតជោគជ័យដល់សព្វថ្ងៃ។
ផលិតកម្ម YG ក៏ជាផលិតកម្មធំមួយប្រចាំប្រទេសកូរ៉េដែរ ប៉ុន្តែមិនមែនបានន័យថាតារាដែលត្រូវហ្វឹកហាត់នៅក្រោមផលិតកម្មនេះទាំងអស់រស់នៅជាមួយជីវិតអស្ចារ្យអំឡុងពេលនោះដែរ។ ក្នុងភាគមួយរបស់ 24/365 with BLACKPINK សមាជិកក្រុមនេះបានបង្ហើបថាពួកគេពេលនោះតោកយ៉ាកខ្លាំងណាស់ ជាពិសេសយ៉ាងយ៉ឺនរឿងហូបចុកតែម្ដង។
Jennie និយាយថា៖ «យើងអត់មានលុយចាយច្រើនទេពេលនោះ ហើយជីវិតពេលនោះពឹងផ្អែកតែលើពងទា និងដំណាប់ស្ត្រប៊ឺរីប៉ុណ្ណោះ។ យើងតែញ៉ាំពងទាជាមួយដំណាប់ស្ត្រប៊ឺរីយ៉ាងហោចណាស់ ១ដងក្នុង១ថ្ងៃ»។
មិនទាន់អស់ទេ ក្រៅពីវិបត្តិហូបចុក ពួកគេក៏ត្រូវរស់នៅក្នុងផ្ទះដែលមានទាំងកន្លាត និងក្អែបដែរ។ ទើបតែពេលពួកគេចេញមុខជាផ្លូវការទេ ទើបជីវិតពួកគេប្រែមកជារស់នៅស្រួលវិញ។
កាលពីឆ្នាំ ២០១៨ មានព៏ត៌មានបែកធ្លាយពីស្នេហារបស់ HyunA និង Dawn ប៉ុន្តែផលិតកម្ម Cube បែរជាព្យាយាមបិទបាំងព័ត៌មាននេះទៅវិញ ថាមិនមែនជាការពិត។ ដោយសារហេតុនេះហើយទើប HyunA និង Dawn ក្លាហានចេញមុខទម្លាយថាពួកគេពិតជាទាក់ទងគ្នាមែន ជាហេតុមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលមិនធម្មតា។ Cube ឯណោះវិញមិនអាចអាចធ្វើអ្វីបានឡើយ ប៉ុន្តែបែរជាសម្រេចបញ្ឈប់ការងារ HyunA និង Dawn ចេញពីក្រុមហ៊ុនតែម្ដង។
ទោះចេញពី Cube មែនក៏ HyunA និង Dawn មិនអស់ផ្លូវដើរដែរ ព្រោះថាអ្នកទាំង ២ត្រូវបានផលិតកម្ម P-Nation របស់ PSY ស្វាគមន៍យ៉ាងកក់ក្ដៅ។
អំឡុងពេលហ្វឹកហាត់មុនចេញមុខ Jihyo ស្ទើរតេបោះបង់ក្ដីសុបិនក្លាយជាតារាទៅហើយ។ ក្នុងកម្មវិធី Carefree Travellers មេក្រុម TWICE បាននិយាយថានាងធ្លាប់ចង់បញ្ឈប់ការតាំងចិត្តទៅហើយ ក៏ដោយសារក្រុមមួយដែលនាងនៅ កាលមិនទាន់បង្កើត TWICE ត្រូវបំបែក ទើបនាងបាក់ទឹកចិត្ត។
កាលពីឆ្នាំ ២០១៦ Paniel បាននិយាយក្នុងភាគមួយនៃកម្មវិធី Hello Counseller ថាលោកបានជួបបញ្ហាធំដោយសារមានជំងឺសក់ជ្រុះខ្លាំងស្ទើរមិនគួរឲ្យជឿ។ អ្វីដែលលោកបានលើកឡើងពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាជារឿងធំដែរសម្រាប់ជីវិតជាតារា។
រហូតដល់ឆ្នាំ ២០១៨ Paniel ក៏បានធ្វើឲ្យគ្រប់គ្នាធូរចិត្ត ព្រោះលោកប្រាប់ថាសភាពសក់ជ្រុះរាងគ្រាន់បើជាងមុន ហើយវាកំពុងដុះមកវិញបណ្ដើរហើយ៕