ក្រសួងអប់រំ និង UNESCO-ICHEI បន្តសហកាកែរលម្អការអប់រំឌីជីថលកម្រិតឧត្ដមសិក្សានៅកម្ពុជា
- 2020-09-10 07:02:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ និង UNESCO-ICHEI បន្តសហកាកែរលម្អការអប់រំឌីជីថលកម្រិតឧត្ដមសិក្សានៅកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលអន្តរជាតិយូនីស្កូ ដើម្បីភាពច្នៃប្រឌិតការអប់រំកម្រិតឧត្ដមសិក្សាប្រចាំទីក្រុង Shenzhen ដែលហៅកាត់ថា UNESCO-ICHEI បានចាប់ដៃសហការគ្នាដើម្បីលើកកម្ពស់ការអប់រំកម្រិតឧត្ដមសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្ដែងកាលពីចុងខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ ដើម្បីធ្វើកិច្ចសហការក្នុងការធ្វើកំណែទម្រង់ការអប់រំបែបឌីជីថលកម្រិតឧត្ដមសិក្សា ដើម្បីឈានទៅចំណុចមួយកាន់តែប្រសើរជាងមុន។ យោងតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់នេះ ភាគីទាំងពីរនឹងអនុវត្តនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើចំណុចដូចខាងក្រោម៖
ជាមួយគ្នានេះដែរ UNESCO-ICHEI គ្រោងនឹងបង្កើតវិទ្យាស្ថានអន្តរជាតិនៃការអប់រំតាមបណ្ដាញអ៊ីនធឺណិត ហៅកាត់ថា IIOE ដែលសហការភាពជាដៃគូ ជាមួយគ្រឹះស្ថានឧត្តមសិក្សាយ៉ាងហោចណាស់១០ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដើម្បីកសាងវេទិកា MOOC ដែលត្រូវបានប្រើប្រាស់កម្រិតថ្នាក់ជាតិ។
អនុស្សរណៈនៃការយោគយល់ខាងលើ មិនត្រឹមតែនាំមកនូវទំនាក់ទំនងសហប្រតិបត្តិការកាន់តែជិតស្និតរវាងក្រសួងអប់រំ យុវជន និងកីឡា និង UNESCO-ICHEI ប៉ុណ្ណោះទេ ថែមទាំងជាការគូសបញ្ជាក់នូវការដាក់អនុវត្តជាផ្លូវការនូវគម្រោងសាកល្បង IIOE នៅកម្រិតថ្នាក់ជាតិ ដែលនឹងប្រមូលផ្ដុំនូវបទពិសោធន៍ និងផ្ដល់ឯកសារយោងនានាសម្រាប់ការអនុវត្តគម្រោង IIOE ជាក់ស្ដែងក្នុងពេលអនាគត។
ជាមួយគ្នានេះដែរ គម្រោង Smart Classroom របស់ UNESCO-ICHEI ក៏ត្រូវបានបំពាក់យ៉ាងជោគជ័យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ដែលជាផ្នែកមួយគាំទ្រដល់ការធ្វើកំណែទម្រង់វិស័យអប់រំបែបឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា និង UNESCO-ICHEI បានបង្កើតទំនាក់ទំនងសហការគ្នាតាំងពីឆ្នាំ២០១៦កន្លងទៅនេះ ដើម្បីធ្វើកិច្ចសហការផ្ដោតលើប្រព័ន្ធអប់រំកម្រិតឧត្ដមសិក្សា៕