ប៉ាល ជីវ័ន្ត៖ ការប្រកួតពានរង្វាន់អន្តរក្លឹប ពិតជាមានសារសំខាន់ចំពោះ តេក្វាន់ដូ ITF
- 2020-09-14 10:56:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាល ជីវ័ន្ត៖ ការប្រកួតពានរង្វាន់អន្តរក្លឹប ពិតជាមានសារសំខាន់ចំពោះ តេក្វាន់ដូ ITF
ចន្លោះមិនឃើញ
គ្រូជម្រើសជាតិ តេក្វាន់ដូ ITF ប៉ាល់ ជីវ័ន្ត ថាការប្រកួតពានរង្វាន់ អន្តរក្លឹប ដែលទើបបញ្ចប់នេះគឺពិតជាមានសារសំខាន់ និងចម្រាញរកអ្នកខ្លាំងបន្ថែមទៀត។
ម្ចាស់មេដាយមាសពិភពលោកខាងលើនេះបន្តប្រាប់ទៀតថា ការប្រកួតលើកនេះគឺជាងមុនៗទៅទៀត ជាពិសេសភាពរីកចម្រើនរបស់កីឡាការិនីថ្មីៗ ក្មេងៗដែលមកពីបណ្ដាលក្លឹបនានាហើយភាគច្រើនជាក្លឹបមកពីខេត្តថែមទៀត។ ការប្រកួតនេះសហព័ន្ធសម្លឹងឃើញកីឡាការិនីមួយចំនួនទៀតហើយដែលល្អ និងត្រូវបង្វឹកបន្ថែមដើម្បីជាពន្លកស្នងការប្រកួតគ្រប់កម្រិតតំណាងកម្ពុជា។
បញ្ជាក់ដែរ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានធ្វើពិធីប្រកួតដណ្ដើមពានរង្វាន់ អន្តរក្លឹប កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ២០២០ នៅទីតាំងហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ កីឡាការិនីចូលរួមប្រកួតសរុប ១៥នាក់ មកពី៦ក្លឹប៕